ពីនេះ ពីនោះ
«​ទុយ​នុយ​» គឺជា​ពាក្យ​កម្ចី​ពី​បារាំង
16, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «​ទុយ​នុយ​» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ តែ​ជា​ពាក្យ​កម្ចី​ពី​បារាំង ដែល​ខ្មែរ​ប្រើពាក្យ​នេះ សម្រាប់​សម្គាល់​លើ​ការ​ស្លៀក​សំលៀកបំពាក់​ឲ្យ​ស្អាតបាត ដោយ​ប្រើ​ខ្សែក្រវ៉ាត់ ដើម្បី​ឲ្យ​ស្រស់ស្អាត និង​ស្រស់​សង្ហា​។

   

 
«​ទុយ​នុយ​» ជា​កម្ចី​ពី​បារាំង Tenue  មានន័យថា​សំលៀកបំពាក់​សម្រាប់​ឱកាស​ពិសេស​អ្វីមួយ​។ តាំងពី​បុរាណ​មក រហូតមកដល់​បច្ចុប្បន្ន ខ្មែរ​ចូលចិត្ត​ប្រើពាក្យ​នេះ​ណាស់​។ ជាការ​ពិត​ពាក្យ «​ទុយ​នុយ​» ខ្មែរ​សឹងតែ​យកពាក្យ​នេះ ធ្វើជា​ពាក្យ​របស់​ខ្លួនឯង​ទៅហើយ ដោយសារ​ពាក្យ​នេះ​ទំនងជា​មិនមាន​ពាក្យ​ខ្មែរ​ណា​ប្រើ​ជំនួស​ពាក្យ​នេះ​បានឡើយ ទើប​ខ្មែរ​សម្រេច​ប្រើពាក្យ​នេះ​ជាប់​មកដល់​ឥឡូវ​។ 
 
​មិនមែន​មានតែ​ពាក្យ «​ទុយ​នុយ​»  នេះ​ទេ ដែល​ខ្មែរ​ប្រើ ពោល​រួមមាន​ពាក្យ​ជាច្រើន​ទៀត​ដូចជា អេ​ឡង់​, ឡង់សេ​, ប្រេ​, រ៉ាត់​ដ្យូ​, តាប​ឡូ​, អូ​តែ​ល​, កាត​, ស៊ីក្លូ​, រ៉ឺម៉ក​, ស៊ីញេ​, ស៊ី​ហ្លេ​,​ស៊ី​រ៉ូ​, ហ្វ្រាំង​, កុងតាក់​,​បេតុង​, កា​តាប​, សៀវភៅ​, កុង​ស៊ុន​, កាសែត​, កៅស៊ូ​,​ក្រែប​, កុំមីស្យុង​,​ភាស៊ី​, បាល់​, ម៉ូត​,​ស្ទីល​,​ស៊េរី​,​តុងទីន​។​ល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com