កំណាព្យ
ជាតិ
គ្រប់គ្នា​សោកស្តាយ​ពេទ្យ​ទេវតា Beat Richner!
15, Sep 2018 , 1:21 pm        
រូបភាព
​បទ ពាក្យ​៨



-​នឿយ​ក៏​ខំអត់​ហត់​ក៏​មិន​ស្តី​ ​លេង​តន្ត្រី​ដើម្បី​ជួយ​ក្មេង​ខ្មែរ​
​សុំ​គេ​លិច​កើត​មិនដែល​ត្អូញត្អែរ​ ​កុមារ​ខ្មែរ​ខ្ទង់លាន​រស់រាន​បាន​។​
 
-​គន្ធបុប្ផា​កុមារ​អង្គរ​ ​Beat Richner ពេទ្យ​ទេព​ក្នុង​សន្តាន​
​សង្គ្រោះ​កុមារ​ពី​គ្រប់​សណ្ឋាន​ ​ស្ត្រី​ក៏បាន​សង្គ្រោះ​រាប់ម៉ឺន​នាក់​។​
 
-​ឮ​លោក​ចែក​ឋាន​ខ្មែរ​បាន​យំ​ស្តាយ​ ​ពិសេស​ម្តាយ​ឪពុក​ធ្លាប់​ជឿជាក់​
​គន្ធបុប្ផា​ជាទី​ពំនាក់​ ​ពេទ្យ​រាក់ទាក់​ចាំ​ជួយ​ទោះ​មាន​ក្រ​។​
 
-​សម្រាកសម្រាល​ព្យាបាល​តូចធំ​ ​ក្តៅ​សន្ធំ​វះកាត់​ដៃជើង​ត​
​គ្រុនឈាម​គ្រុនចាញ់​ថែម​បំពង់ក​ ​សម្ភព​ល្អ​សម្រាល​មិន​រើសអើង​។​
 
-​ទោះ​លោក​លា​ទៅ​ខ្មែរ​នៅ​ចងចាំ​ ​រាប់សិប​ឆ្នាំ​កេរ្តិ៍ឈ្មោះ​លោក​ខ្ពស់​ថ្កើង​
​នាម Beat Richner ចិត្តល្អ​មិន​ឆ្មើង​ ​ល្បី​ខ្លាំង​ឡើង​នាម​ជា​ពេទ្យ​ទេវតា​៕

© រក្សាសិទ្ធិដោយ thmeythmey.com