អន្តរជាតិ
ប្រទេសណាខ្លះ ដែលមានដែនសមុទ្រ ច្រើនជាងដែនគោក?
× ការប្រែប្រួលអាកាសធាតុ បានក្លាយជាក្តីបារម្ភរួមរបស់ពិភពលោក ជាពិសេសនោះ បណ្តាប្រទេសកោះ ដែលមួយចំនួន កំពុងតែរងការគំរាមកំហែងពីការលិចលង់ទៅក្រោមសមុទ្រ។ រហូតដល់ប្រទេសមួយចំនួន ត្រូវទិញដីពីប្រទេសផ្សេងទៀតដើម្បីបម្រុង និងតាំងទីលំនៅថ្មីដោយសារតែការគម្រាមកំហែងមួយនេះ។
តាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) សមុទ្រ បានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អាកាសធាតុសកល និងប្រភពសេដ្ឋកិច្ច ដែលសហគមន៍អន្តរជាតិមិនអាចមើលរំលងបានឡើយ ជាពិសេសនោះ បណ្តាប្រទេសដែលមានដែនទឹកច្រើនជាងដែនគោក។
តាមរបាយការណ៍ដដែលនោះ មានប្រទេស៨៣ ដែលមានដែនសមុទ្រ ច្រើនជាងដែនគោក។ ខាងក្រោមនេះ គឺជាប្រទេសទាំង១០ ក្នុងចំណោមប្រទេស៨៣ ដែលមានដែនទឹក(សមុទ្រ)ច្រើនជាងដែនគោក ហើយក៏ជាប្រទេសដែលកំពុងតែស្ទើរតែត្រូវបានគ្រប់ដណ្តប់ដោយដែនទឹក៩០ភាគរយទៅហើយ៖
១. ទូវ៉ាលូ (Tuvalu)
២. ណូរូ (Nauru)
៣. កោះម៉ាហ្សាល់ (Marshall Island)
៤. រដ្ឋសហព័ន្ធមីក្រូណេស៊ី (Micronesia)
៥. គីរីបាទី (Kiribati)
៦. ម៉ាល់ឌីវ (Maldives)
៧. សីស្ហែល (Seychelles)
៨. ប៉ាឡូ (Palau)
៩. តុងហ្គា (Tonga)
១០. ម៉ូរីស (Mauritius)
សូមជម្រាបថា ដោយសារមានការភ័យខ្លាចពីការលិចលង់ទៅក្រោមសមុទ្រ នៅឆ្នាំ២០១៦កន្លងទៅ រដ្ឋាភិបាលគីរីបាទី បានចំណាយលុយទិញដីនៅប្រទេសហ្វ៊ីជី (Fiji) ប្រមាណ ២៥០០ហិកតាសម្រាប់ឲ្យប្រជាជនខ្លួនតាំងជម្រក ព្រោះហ្វ៊ីជីមានសុវត្ថិភាពតែស្ថិតនៅចម្ងាយប្រហែលជាង ១០០០គីឡូម៉ែត្រពីគីរីបាទីនោះ។ ក្រៅពីនេះរដ្ឋាភិបាលគីរីបាទី ក៏បានលើកកម្ពស់គោលនយោបាយជំរុញចំណាកស្រុក ដោយអំពាវនាវ ឲ្យប្រជាជនខ្លួនចាកចេញទៅធ្វើការបរទេសជាដើមផង៕
Tag:
ប្រែប្រួលអាកាសធាតុ
ចំណេះដឹងសកល
© រក្សាសិទ្ធិដោយ thmeythmey.com