ជាតិ
ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោងក្នុងស្រុកកំពង់សីលា ត្រូវបិទបណ្តោះអាសន្ន រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
× កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តតូច-ធំគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា ដែលប្រាប់សារព័ត៌មាន Thmey Thmey តាមទូរសព្ទ នាថ្ងៃ១៧កញ្ញានេះ។
លោក សៅ បុរីវឌ្ឍនៈ បានបញ្ជាក់៖«ស្ថិតក្នុងពេលនេះ ទឹកភ្លៀងបានជន់លិចផ្លូវថ្នល់លើកម្ពស់២តឹក ដែលមានប្រវែង១០០ម៉ែត្រ។ ស្ថានភាពបែបនេះ ទឹកនៅតែបន្តឡើងថែមទៀត»។
អភិបាលស្រុករូបនេះ បន្ថែមថា ខណៈនេះ លោក កំពុងស្ថិតនៅចំណុចស្ពានសំរោង ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍នៃការបិទផ្លូវជាបណ្ដោះអាសន្ននេះ៕
Tag:
ទឹកភ្លៀង
ផ្លូវជាតិលេខ៤
ស្ពានសំរោង
© រក្សាសិទ្ធិដោយ thmeythmey.com