ជាតិ
ក្រសួងទេសចរណ៍ហាមប្រើឈ្មោះ«ព្រះផ្លោះជញ្ជាំងស៊ុប» ធ្វើជាបញ្ជីមុខម្ហូប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
× ក្រោមហេតុផលពាក់ព័ន្ធនឹងការមើលងាយសាសនា ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំគ្រប់ម្ចាស់អាជីវកម្មភោជនីដ្ឋានទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឈ្មោះ«ព្រះផ្លោះជញ្ជាំងស៊ុប» ធ្វើជាបញ្ជីមុខម្ហូប។
សារាចរណែនាំនេះធ្វើឡើង បន្ទាប់ពីក្រសួងសង្កេតឃើញ មានភោជនីយដ្ឋាន និងអាហារដា្ឋនមួយចំនួន បានប្រើឈ្មោះខាងលើ ធ្វើជាបញ្ជីមុខម្ហូប ដែលនាំឱ្យប៉ះពាល់ដល់សាសនាក្នុងសង្គមកម្ពុជា។
បើមានករណីល្មើស អ្នកប្រព្រឹត្តនឹងទទួលការពិន័យជាប្រាក់ និងទទួលបានលិខិតបទដ្ឋានគតិយុត្ត ស្ដីពីទេសចរណ៍។ នេះបើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៤ ខែកញ្ញា៕
© រក្សាសិទ្ធិដោយ thmeythmey.com