ជាតិ
តំបន់​ទំនាប​កណ្តាល និង​តំបន់​ជួរ​ភ្នំ នឹងមាន​ជំនន់​ទឹកភ្លៀង ពីថ្ងៃ​ទី​២២-២៦​កញ្ញា​
20, Sep 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ តំបន់​ទំនាប​កណ្តាល និង​តំបន់​ជួរ​ភ្នំ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​អាង​ទន្លេមេគង្គ និង​បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា​។ នេះ​បើ​យោងតាម​ការ​ព្យាករ​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ថ្ងៃទី​១៩​កញ្ញា​។

 
​តាម​ការព្យាករណ៍​នេះ កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែកញ្ញា ដែល​អាចធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល និង​តំបន់​ជួរ​ភ្នំ មាន​ជំនន់​ទឹកភ្លៀង​៕ 
 
 

Tag:
 អាកាសធាតុ​
 ​ភ្លៀង​
 ​ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com