ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា បន្ត​ប្រជុំ​នៅ​ព្រឹក​នេះ ដើម្បី​បញ្ចូល​សមាជិក​ថ្មី​ទៅក្នុង​គណៈកម្មការ​ជំនាញ​
20, Sep 2018 , 7:59 am        
រូបភាព
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ រូបភាពពីរដ្ឋសភា
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា។ រូបភាពពីរដ្ឋសភា
ដោយ: ថ្មីៗ
​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​រដ្ឋសភា​តែម្នាក់ឯង បាន​ផ្តាស់​ប្តូរ​តំណាងរាស្ត្រ​៣៨​នាក់ ក្នុងចំណោម​១២៥​នាក់​។ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​បានប្រកាស​សុពលភាព​ជូន​តំណាងរាស្ត្រ​ថ្មី​ទាំង​៣៨​នាក់​នោះ​។

 

 
​ក្នុងចំណោម​តំណាងរាស្ត្រ​ទាំង​៣៨​នាក់ ដែល​បាន​លាលែង​តាម​ការបង្គាប់​របស់​ស​ម្តេច ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច មាន​អ្នកខ្លះ​ជា​សមាជិក​ក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​រដ្ឋសភា​។ ហេតុដូច្នេះ រដ្ឋសភា ត្រូវ​បោះឆ្នោត​ម្តងទៀត តាមរយៈ​កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដើម្បី​ជ្រើសរើស​សមាជិក​ថ្មី​មួយចំនួន​នៃ​គណៈកម្មការ​ជំនាញ​។ 
 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ចំពោះ​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ មិន​ត្រូវបាន​បោះឆ្នោត​ឬ​ផ្លាស់ប្តូរ​នោះទេ ព្រោះ​តំណាងរាស្ដ្រ ដែល​បាន​លាលែង មិនមែនជា​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ឡើយ​៕ 
 

Tag:
 រដ្ឋសភា​
  ឡេង ប៉េងឡុង
© រក្សាសិទ្ធិដោយ thmeythmey.com