ជាតិ
រថយន្ត
ក្រុមហ៊ុន ស្តារ អូ​តូ ផ្តល់ជូន​តម្លៃ​ពិសេស​ក្នុង​ការតាំង​បង្ហាញ​រថយន្ត Mercedes នៅ​ផ្សារ​ទំនើប​អ៊ី​អន​២
24, Sep 2018 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ កំពុង​រៀបចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ប្រណិត​Merrcedes​របស់ខ្លួន នៅ​ទំនើប​អ៊ី​អន​២ ជាន់​ផ្ទាល់​ដី ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១០​យប់​។ នៅក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន ស្តារ អូ​តូ ក៏​នឹង​ផ្តល់ជូន​លោកអ្នក​នូវ​តម្លៃ​ពិសេស​សម្រាប់​លោកអ្នក​ដែលមាន​បំណង​ជាវ​រថយន្ត​ផងដែរ​។

 

 
​សូមជម្រាបថា​កម្មវិធី​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២២ ខែកញ្ញា មកម្ល៉េះ​។ រយៈពេល​២​ថ្ងៃនេះ ទីតាំង​តាំង​បង្ហាញ​រថយន្ត​Merrcedes បាន​ស្វាគមន៍​វត្តមាន​អតិថិជន​ជាច្រើន​នាក់​ផងដែរ​។ ថ្ងៃនេះ គឺជា​ថ្ងៃ​ចុងក្រោយ នៃ​ការតាំង​បង្ហាញ​រថយន្ត​ប្រណិត Merrcedes របស់​ក្រុមហ៊ុន ស្តារ អូ​តូ ដូច្នេះ​កុំ​ភ្លេច​ទៅ​ទស្សនា​រថយន្ត​ប្រណិត Mercedes​ជាច្រើន​គ្រឿង ដែល​កំពុង​បង្ហួត​រាង​សង្ហា​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ទាំងអស់គ្នា​។​
 
​ក្រុមហ៊ុន ស្តារ អូ​តូ ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ រថយន្ត​ប្រណិត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 017 231 488៕













 

Tag:
 យានយន្ត​
 Mercedes
 StarAuto
© រក្សាសិទ្ធិដោយ thmeythmey.com