គណៈកម្មាធិការ​គ្រប់គ្រង​ឆ្នេរ ច្រានចោល​ព័ត៌មាន ដែលថា​មាន ការចាក់ដី​ចូល​ឆ្នេរ​ពយ​កំ​ពេញ​
ជាតិ
សង្គមជាតិ
គណៈកម្មាធិការ​គ្រប់គ្រង​ឆ្នេរ ច្រានចោល​ព័ត៌មាន ដែលថា​មាន ការចាក់ដី​ចូល​ឆ្នេរ​ពយ​កំ​ពេញ​
24, Sep 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​មានការ​ភ្ញាក់ផ្អើល​លើ​ការចាក់ដី​បំពេញ​នៅ​ឆ្នេរ​ពយ​កំ​ពេញ តាម​បណ្ដាញ​សង្គម និង​សារព័ត៌មាន​មួយចំនួន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដើម្បី​ពន្យល់​ពី​ករណីនេះ​។


 
​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា តំបន់​ពយ​កំ​ពេញ ត្រូវបាន​រដ្ឋាភិបាល ធ្វើ​ប្រទានកម្ម ដល់​ពលរដ្ឋ​ចាប់តាំងពី​ឆ្នាំ​២០១៦ ដោយ​ប្រជាពលរដ្ឋ​ទាំង​១០៣​គ្រួសារ ក្នុង​តំបន់​នេះ បានរស់នៅ​តាំងពី​ឆ្នាំ​១៩៨៦​មកម្ល៉េះ​។ ហេតុនេះហើយ បានជា​តំបន់​ពយ​កំ​ពេញ ដែល​ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​អភិវឌ្ឍ ដូចជា​កសាង​ផ្លូវ​បេតុង ប្រព័ន្ធ​លូ គម្រោង​អភិវឌ្ឍន៍​នានា និង​ការកែលម្អ​ឆ្នេរ​ថ្មី ឲ្យ​ទៅជា​ឆ្នេរ​ខ្សាច់ ដែល​អាច​ឲ្យ​សាធារណជន និង​ភ្ញៀវទេសចរ​ចូល​ទៅលេង​កម្សាន្ត​បាន​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​បន្តថា ការអភិវឌ្ឍ​ឆ្នេរ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​រួម​ចំ​ណែ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ហេតុផល​ទាំងនេះ គឺ​ផ្ទុយស្រឡះ​ពី​សារព័ត៌មាន​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ​ថា មានការ​ចាក់ដី​ចូល​ឆ្នេរសមុទ្រ​នៅ​តំបន់​ពយ​កំ​ពេញ​។​
 
​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ ២០៣០ សំដៅ​ធានា​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ប្រកបដោយ​ចីរភាព​៕
 

Tag:
 ពយ​កំ​ពេញ
 ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com