ពលរដ្ឋ ​នៅតាម​ខេត្តអាច​ផ្ញើ​រូបភាព​ វីដេអូ និង​អត្ថបទ ទាក់ទង​នឹង​ផលិតផល​របស់ខ្លួន​មក «​ថ្មីៗ​២៥រាជធានី​-​ខេត្ត​»
ជាតិ
ពលរដ្ឋ ​នៅតាម​ខេត្តអាច​ផ្ញើ​រូបភាព​ វីដេអូ និង​អត្ថបទ ទាក់ទង​នឹង​ផលិតផល​របស់ខ្លួន​មក «​ថ្មីៗ​២៥រាជធានី​-​ខេត្ត​»
25, Sep 2018 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តា​ខេត្ត​-​ក្រុង​នានា នៃ​ប្រទេស​កម្ពុជា ជាពិសេស កសិករ​, ម្ចាស់​កសិដ្ឋាន​, សហគ្រាស​ខ្នាតតូច និង​មធ្យម​, សណ្ឋាគារ និង​អ្នកទេសចរ​។​ល​។ អាច​ផ្ញើ​រូបភាព​, វីដេអូ និង​អត្ថបទ មក «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» (Thmey Thmey 25) ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់លោក​អ្នក​ទៅកាន់​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។​


 
ទូរទស្សន៍​បារាំង​ដ៏​ល្បី​មួយ​ឈ្មោះ Canal France International (CFI) ផ្នែក Media/Development  និង​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច Thmeythmey.com បាន​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» គឺជា App ថ្មី​មួយ ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នៅលើ​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង​Android: http://bit.ly/2KSe1MB ។ App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» នេះ នឹង​ក្លាយទៅជា​ទីផ្សារ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកផ្គត់ផ្គង់ និង​អ្នកស្វែងរក​ផលិតផល​កសិកម្ម​, ទេសចរណ៍​, ផលិតផល​អត្តសញ្ញាណ​។​ល​។ អាច​ជួបគ្នា​បាន​ដោយ​ងាយ​នៅលើ App នេះ​។

​លោកអ្នក​ដែលជា​កសិករ​, ម្ចាស់​កសិដ្ឋាន​, សហគ្រាស​ខ្នាតតូច និង​មធ្យម​, ម្ចាស់​សណ្ឋាគារ​-​ទេសចរ​។​ល​។ អាច​ផ្ញើ​រូបភាព​, វីដេអូ និង​អត្ថបទ ដោយ​ភ្ជាប់​មក​ជាមួយនឹង​ព័ត៌មាន​មួយចំនួន​ដូចជា ឈ្មោះ​របស់​លោកអ្នក​, ឈ្មោះ​ប្រភេទ​ផលិតផល ឬ​សេវាកម្ម​, លក្ខណពិសេស​នៃ​ផលិត ឬ​សេវាកម្ម​នោះ​, ទីតាំង និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់លោក​អ្នក មក «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» តាមរយៈ Email: [email protected] , ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 ឬ​តាម Telegram ដែលមាន​លេខ​ទូរស័ព្ទ 016 248 359 ឬ​ផ្ញើ​តាម​មធ្យោបាយ​ណាមួយ​ដែល​លោកអ្នក​ចេះ​ប្រើ​។ ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​៖ 012 39 84 82 | 016 248 359
 
​រាល់​ព័ត៌មាន​ជា​រូបភាព​, វីដេអូ និង​អត្ថបទ​របស់លោក​អ្នក​ដែល​បាន​ផ្ញើមក ក្រុមការងារ​សារព័ត៌មាន «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» នឹង​ពិនិត្យ​ខ្លឹមសារ មុននឹង​ផ្សា​ព្វ​ផ្សាយ​នៅលើ​គេ​ទំព័រ Thmeythmey.com និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 ។​
 
App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» នឹង​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​របស់លោក​អ្នក​ទៅកាន់​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។ ជាពិសេស លោកអ្នក​បានរួម​ចំណែក​លើ​កម្ពស់​ផលិតផល​ក្នុងស្រុក​របស់​ខ្មែរ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទៅកាន់​ទីផ្សារ​នៅក្រៅ​ប្រទេស​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ទាំងនោះ សូម ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB


© រក្សាសិទ្ធិដោយ thmeythmey.com