Bookmebus ចង់យក​គំរូ​តាម Grab ជាន់​ទឹកដី​អាស៊ាន​
ជាតិ
សេដ្ឋកិច្ច
Bookmebus ចង់យក​គំរូ​តាម Grab ជាន់​ទឹកដី​អាស៊ាន​
25, Sep 2018 , 4:48 pm        
រូបភាព
​ភ្នំពេញ​៖ Bookmebus ដែលជា​អាជីវកម្ម Startup កក់​សំបុត្រ​រថយន្តក្រុង​តាម​អន​ឡាញ បាន​ពង្រីក​សក្ដានុពល​របស់ខ្លួន​ទៅ​ប្រទេស​ថៃ និង​គ្រោង​ទៅ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។



ស្ថាបនិក Bookmebus បង្ហាញ​ការតាំង​ចិត្ត​របស់​ក្រុម​ខ្លួន​ថា​នឹងធ្វើ​ឲ្យ Startup មួយ​នេះ​ទៅជា​ម៉ូ​ឌែ​ល​អាជីវកម្ម​គំរូ​មួយ​ក្នុងប្រទេស និង​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​ចេញពី​ប្រទេស​កម្ពុជា​។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ជា ឡង់​ដា សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ Bookmebus ដូចតទៅ​នេះ​៖


 
 
មកទល់ពេលនេះ Bookmebus ដែល​ចុះបញ្ជី​ជា​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម បាន​ដំណើរការ​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ​។ Bookmebus ហាក់​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ពិភព​វិស័យ​អាជីវកម្ម​ផ្លូវការ ស្រប​ពេលដែល​ការធ្វើ Startup នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ត្រូវបាន​គេ​លើក​យកមក​និយាយ​ច្រើន​។​
 
​ដំណើរការបាន​រយៈពេល​៦​ខែ Bookmebus បានទទួល​ដៃគូ​បោះទុន​វិនិយោគ​។ ត្រង់ចំណុច​នេះ​លោក ជា ឡង់​ដា លើកឡើងថា Startup ត្រូវការ​ទុន​ពី​អ្នកវិនិយោគ បើ​គេ​ចង់​ពង្រីក​សក្ដានុពល​ទៅជា​ក្រុមហ៊ុន​ដែល​ដើរតួនាទី​សំខាន់​ក្នុង​វិស័យ​ណាមួយ និង​ឈាន​ជើង​ទៅ​ឆាក​អន្តរជាតិ​។​


 
​ហើយ​អ្វីដែល​អ្នកវិនិយោគ​សម្លឹង ដើម្បី​ចូល​ទុន​ជាមួយ​នោះ​គឺ ស្ថាបនិក ក្រុមការងារ និង​ម៉ូ​ឌែ​ល​អាជីវកម្ម​របស់ Startup មួយ​នោះ​។​
​លោក ជា ឡង់​ដា ថ្លែងថា ដោយសារ​មិនទាន់​ឃើញ​មាន Startup របស់​កម្ពុជា ល្បី និង​អាច​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ដូចនេះ​ក្រុម​របស់លោក តាំងចិត្ត​នឹងធ្វើ​ឲ្យ Bookmebus តំណាង​ឲ្យ​កម្ពុជា ឈរលើ​ឆាក​អន្តរជាតិ​៕
 

Tag:
 startup
  Bookmebus
  ជា ឡង់​ដា​
© រក្សាសិទ្ធិដោយ thmeythmey.com