ក្រពើ​ទម្ងន់​១០០​គីឡូ​មួយ​ក្បាល បាន​ជាប់​មង​រប​ស់ព​ល​រដ្ឋ​
ជាតិ
ក្រពើ​ទម្ងន់​១០០​គីឡូ​មួយ​ក្បាល បាន​ជាប់​មង​រប​ស់ព​ល​រដ្ឋ​
25, Sep 2018 , 5:17 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលរដ្ឋ​នេសាទ បាន​ប្រទះឃើញ​ក្រពើ​មួយ​ក្បាល​ជាប់​ម៉​ង ក្នុង​ស្ទឹង​មេទឹក ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​២៥ កញ្ញា​នេះ ។ សមត្ថកិច្ច អន្តរាគមន៍​យក​ក្រពើ​នោះ​ទៅ​រក្សាទុក មុន​សម្រេច​បន្ត​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​។​

  
​ប្រជា​នេសាទ​លោក មឿ​ន មីន បាន​និយាយថា សត្វ​ក្រពើ​ដែល​ជាប់​មង​លោក​នេះ មាន​ទម្ងន់​ប្រហែល​ជាង​១០០​គីឡូ​។ ដោយសារ​ឃើញ​ក្រពើ​ធំ​បែបនេះ រូបលោក​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍ លើក​ក្រពើរ​មួយ​ក្បាល​នោះ យកទៅ​រក្សាទុក​តែម្ដង​។​
 
​សត្វ​ក្រពើ​នេះ ត្រូវបាន​ដឹក​យកមក​រក្សាទុក នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​។ ក្រពើ​នេះ បាន​ជាប់​មង​ពលរដ្ឋ​ក្នុង​ស្ទឹង​មេទឹក ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ នេះ​បើតាម​លោក ខៀវ កាញារីទ្ធ ដែល​ទទួលបាន​ព័ត៌មាន​នេះ ពី​មន្ទី​ព័ត៌មាន​ខេត្តពោធិ៍សាត់​៕
 

Tag:
 ក្រពើ​
 ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com