ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​នំ​លោក​ខែ គួរតែ​ប្រយ័ត្ន ៥​ចំណុច ទើប​មិន​គ្រោះថ្នាក់​ដល់​សុខភាព​
29, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចំណុច​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងពេល​ពិសារ​នំ​លោក​ខែ​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
1.    នៅក្នុង​នំ​លោក​ខែ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ថែមទាំង​មាន​ខ្លាញ់​ខ្ពស់​ទៀតផង​។ នៅពេលដែល​អ្នក​ញ៉ាំ​ហួស​កម្រិត ដោយ​បរិភោគ​ច្រើន នឹង​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​ពិបាក​រំលាយ​អាហារ ហើមពោះ រាករូស ឬ​ក្រពះ និង​ពោះវៀន​មិន​ស្រួល​ជាដើម​។ ជាពិសេស អាចធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​ក៏មានដែរ​។ ដូចនេះ អ្នក​មិនគួរ​ពិសារ​ច្រើនពេក​ឡើយ​។​
 
2.    អ្នក​មិនគួរ​ញ៉ាំ​នំ​លោក​ខែ​ដែល​ទុក​យូរ​ទេ ព្រោះ​វា​អាច​ប្រែជា​រឹង និង​មាន​ក្លិន​មិនល្អ​។ ប្រសិនជា​អ្នក​ញ៉ាំ ពោះ​អ្នកនឹង​អាចធ្វើ​ទុក្ខ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នកពុល​បាន​ទៀតផង​។ ដូចនេះ អ្នក​មិនគួរ​ទុក​យូរថ្ងៃ​ពេក​នោះឡើយ​។​
 
3.    អ្នក​មិនគួរ​យកនំ​លោក​ខែ​ទុក​ក្នុង​ទូរ​ទឹកកក​នោះទេ ព្រោះ​វា​អាច​ប្រែជា​រឹង និង​មានរ​អ្នក​អាច​រសជាតិ​មិន​ឆ្ងាញ់​ឡើយ​។ ដូចនេះ អ្នក​អាច​ទុក​នៅក្រៅ​ក៏បាន ព្រោះ​មិន​ងាយ​ខូច​នោះទេ​។​
 
4.    អ្នក​មិនគួរ​ពិសារ​នំ​លោក​ខែ​នេះ​នៅពេល​យប់​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ពិសារ​នៅពេល​ព្រឹក និង​ថ្ងៃត្រង់ ទើប​មិន​ប៉ះពាល់​ដល់​ស​ម្ជ​ស្ស និង​សុខភាព​អ្នក​។​
 
5.    អ្នក​មិនគួរ​ញ៉ាំ​នំ​លោក​ខែ​ជាមួយ​ទឹកក្រូច​ទេ ព្រោះ​ក្នុង​ទឹកក្រូច​ទាំងនោះ​សុទ្ធ​តែមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ រួមទាំង​ជាតិ​ស្ករ​ក្នុង​នំ ដោយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​អាច​ឡើង​ខ្ពស់​ខ្លាំង​។ ដូចនេះ នៅពេលដែល​អ្នក​បរិភោគ​នំ​លោក​ខែ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com