ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មានឱកាស គួរតែ​ព្យាយាម​ញ៉ាំ​ផ្លែ​បឺ​រ​ឲ្យ​បាន​ច្រើន​
30, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ផ្លែ​បឺ​រ​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ជីវជាតិ ហើយក៏​ជា​អាហារ​ដែល​អាច​សម្រប​ខ្លួន​បាន​ច្រើន ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងច្រើន​។ 


ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរ​ញ៉ាំ​ផ្លែ​បឺ​រ​៖
 
•​ ​ផ្លែ​បឺ​រ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​សារធាតុ Folate ប៉ូ​តា​ស្យូ​ម និង​វីតាមីន E, C និង B6​។ 
•​ ​វា​សម្បូរ​ទោ​ដោយ​ជាតិ​សរសៃ​រលាយ និង​ខ្លាញ់​ប្រភេទ Monounsaturated Fat (​ល្អ​ចំពោះ​សុខភាព​បេះដូង​)​។ 
•​ ​វា​ផ្ទុក​ទៅដោយ​សារធាតុ Sterols រុក្ខជាតិ​ដែល​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល សារធាតុ Lutein ជួយ​ជម្រុញ​ដល់​ភ្នែក​កាន់​តែមាន​សុខភាព​ល្អ និង​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដែល​អាចជួយ​ការពារ​មហារីក​បាន​។​
•​ ​សម្រាប់​ផ្លែ​បឺ​រដែ​ល​ទុំ​ហើយ ចូរ​រកមើល​ផ្លែ​ណា​ដែល​ទន់​តិចៗ​នៅពេល​ប្រើ​ប្រអប់ដៃ​ច្របាច់​ថ្នមៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com