ជាតិ
​បច្ចេកវិទ្យា
ហ្វេ​ស​ប៊ុ​ក Log Out គណនី​ជាង​៥០​លាន ដើម្បី​រារាំង​ការវាយប្រហារ​ពី Hackers
29, Sep 2018 , 7:25 am        
រូបភាព
ដោយ: រួបរួម
​ក្រុមហ៊ុន Facebook បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​បាន​រកឃើញ​បញ្ហា​សុវត្ថិភាព ដែល​ក្រុម Hackers អាច​ប្រើប្រាស់​ព័ត៌មាន​របស់​ម្ចាស់​គណនី​ជាង​៥០​លាន​។ ដើម្បី​ការពារ​សុវត្ថិភាព Facebook បាន Log Out គណនី​ទាំងនោះ និង​តម្រូវ​ឲ្យ​ពួកគេ Log In សារជាថ្មី​។



«​ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នក យើង​សូម​បាន Log out គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​។ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ យើង​បាន​ពិនិត្យឃើញ​ការ​ប្រហារ​មួយ​ទៅលើ​ប្រព័ន្ធ​របស់លោក ដោយ​ក្រុម​អ្នក​វាយប្រហារ បាន​ចូល​លួច Access tokens»​។ នេះ​ជាការ​អះអាង​របស់​ក្រុមហ៊ុន Facebook ទៅកាន់​ម្ចាស់​គណនី ដោយ​ពន្យល់​បន្ថែមថា Access token មានន័យ​ដូចជា​សោរ​ឌីជីថល ដែល​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វាយប្រហារ​អាច​គ្រប់​គ្រង​គណនី​របស់​អ្នកដទៃ​។​

​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំជាងគេ​លើ​ពិភពលោក​មួយ​នេះ លើកឡើងថា ការ Log Out ហ្វេ​ស​ប៊ុ​ក​ចេញ គឺ​ដើម្បី​ធនា​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់ ខណៈ​បច្ចុប្បន្ន​ពួកគេ​មិនទាន់​ដឹងថា ក្រុម​វាយប្រហារ​មកពី​ប្រភព​ណា​នោះឡើយ​។​

«​ប្រសិនបើ​អ្នក Log Out អ្នកនឹង​ត្រូវ Log ចូលក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​សារជាថ្មី រួមទាំង Apps ផ្សេងៗ ដែល​ភ្ជាប់​ជាមួយ​គណនី​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ អ្នក​មិន​តម្រូវ​ឲ្យ​ប្តូរ​ពាក្យ​សម្ងាត់​នោះឡើយ ប៉ុន្តែ​បើ​មាន​បញ្ហា Log ចូល​នោះ អ្នក​គ្រាន់តែ​អនុវត្តតាម​វិធីសាស្ត្រ​ផ្សេងៗ​កន្លងមក​»​។ ហ្វេ​ស​ប៊ុ​កបាន​ពន្យល់​យ៉ាង​ដូច្នេះ​។​

​បច្ចុប្បន្ន ហ្វេ​ស​ប៊ុ​កបាន​លាក់​ព័ត៌មាន​នៅលើ «View As» ជា​បណ្តោះអាសន្ន ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុម Hackers លួច​ចូលទៅ​កាន់​សោរ​ឌីជីថល Access tokens៕



Tag:
 បច្ចេកវិទ្យា
  ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com