ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​ដ៏​ធំ នៅ​ខែតុលា​
01, Oct 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី​២ នៅ​ថ្ងៃទី​១១ ដល់​១៣ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។​

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ថា ពិព័រណ៍​លើក​ទី​២​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​តំបន់​គោលដៅ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ 
 
​លោក​បន្តថា​៖« ការរៀបចំ​លើក​នេះ​មានការ​ចូលរួម​ច្រើនជាង​មុន​កើន​ដល់​៥៥​ភាព​រយ មានន័យថា​អ្នកចូលរួម​ក្នុងស្រុក​ឡើងដល់​៧០​ភាគរយ គ្រប់ផ្នែក​ពាកព័ន្ធ​ទាំងអស់​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ទាំងអស់ ទាំង​សណ្ឋាគារ ទាំង​ភ្នាកងា​ទេសចរណ៍ ទាំង​រមណី​ដ្ឋា​ន ហើយក៏​មានការ​ចូលរួម​ពី​ប្រទេស​ជា​មិត្ត​ទាំង​តំបន់​អាស៊ាន​, តំបន់​អាស៊ី រួមទាំង​ក្រៅ​តំបន់ គឺមាន​ច្រើន​»​។ 
 
​ក្នុង​ពិព័រណ៍​នេះ​នឹងមាន​ការរៀបចំ​តំណើរ​ទស្សនៈកិច្ច​ដ៏​ពិសេស​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅកាន់​តំបន់​គោលដៅ​ទេសចរណ៍​ធំៗ ដូចជា ប្រាសាទអង្គរវត្ត តំបន់​អេកូ​ទេសចរណ៍ និង តំបន់​សមុទ្រ​។ លោក​ក៏បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​ឲ្យ​បាន​ច្រើន​ទៀតផង​ដែរ​៕

Tag:
 ​ថោង ខុន​
 ​ ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com