ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​ប៉ិកួៈ​» ជា​ដំឡូង​មួយ​ប្រភេទ​ដែល​ខ្មែរ​នាំ​ពូជ​ពី​ស្រុក​ចិន​មក​ដាំ​
01, Oct 2018 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
«​ប៉ិកួៈ​» ជា​ដំឡូង​មួយ​ប្រភេទ​ដែល​ខ្មែរ​នាំ​ពូជ​ពី​ប្រទេស​ចិន​មក​ដាំ​។ វា​ជាដើម​វល្លិ ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស​, ក្នុង​មួយ​ដើម​មាន​មើម​តែមួយ រាងច្រឡោ សា​ច់ស មាន​ទឹកដម​រលម សំបក​ស្វិត​, គេ​អាច​បរិភោគ​ឆៅ​បាន ហើយ​មាន​រសជាតិ​ផ្អែម​ស្រាល​ត្រជាក់​។ ខ្មែរ​យើង​ហៅ «​ប៉ិកួៈ​» នេះ​ថា «​ដំឡូង​រលួស​»​។ នេះ​ជា​បើតាម​ការបញ្ជាក់​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

  

​កសិករ​ខ្មែរ​ច្រើន​ដាំ​ដំណាំ​ដំឡូង​រលួស ឬ​ភាសា​ចិន​ហៅថា «​ប៉ិកួៈ​» នេះ នៅលើ​ដីល្បាយខ្សាច់ ដែល​មិនមាន​ដក់​ទឹក ព្រោះ​វា​អាច​ទទួលផល​បាន​ច្រើនជាង​ប្រភេទ​ដី​ផ្សេងៗ​។ នៅ​កម្ពុ​ជាមាន​ដាំដំឡូង​នេះ ជា​ប្រភេទ​ពូជ​ធ្ងន់ មើម​របស់​វា​ធំៗ​, គេ​ច្រើន​យកទៅ​ធ្វើ​ម្ហូប និង​ពូជ​ស្រាល មើម​របស់​វា​តូច​ល្មម​, គេ​ច្រើន​យកទៅ​បរិភោគ​ជាមួយនឹង​ប្រភេទ​ម្ជូរ​ផ្សេងទៀត​។​



​នៅ​ស្រុក​អង្គរ​ស្នូល ខេត្តកណ្តាល ម្ដុំ​ភ្នំ​ប្រសិទ្ធ គេ​ឃើញ​កសិករ​ដាំ​ដំណាំ​ប៉ិកួៈ ឬ​ដំឡូង​រលួស នេះ​ច្រើន ព្រោះ​នៅ​ទីនោះ​សម្បូរ​ដោយ​ប្រភេទ​ដីល្បាយខ្សាច់​។​



ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv




Tag:
 កសិកម្ម
  ប៉ិកួៈ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com