កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho បារម្ភ​ខ្លាច Man Utd ដេញចេញ ក្រោយ Zidane ខ​ល​ទៅ​
01, Oct 2018 , 6:10 pm        
រូបភាព
​លោក Jose Mourinho មានការ​ភ័យខ្លាច​ថា​ខ្លួន​កំពុង​តស៊ូ​ជាមួយនឹង​ការបរាជ័យ ដើម្បី​រក្សា​កៅអី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United បន្ទាប់ពី Zinedine Zidane បាន​ហៅ​ទូរ​សព្ទ​ទៅ​។​


 
​ការចាប់ផ្តើម​ការប្រកួត​ដ៏​អាក្រក់​បំផុត​របស់​ក្រុម​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ  បានធ្វើ​ឲ្យ​បណ្តាញសារ​ព័ត៌មាន​ល្បីៗ​ជុំវិញ​ពិភពលោក​ចុះផ្សាយ​ទាក់ទិន​នឹង​របៀប​ដឹកនាំ​របស់លោក Mourinho​។ ក្រោយ​ការប្រកួត​ដែល Man Utd បរាជ័យ​យ៉ាង​អា​មាស​ក្រោម​ថ្វី​ជើង West Ham ដល់​ទៅ​៣​ទល់នឹង​១​កាលពី​ចុង​សប្តាហ៍​មុន​នៅ Premier League កៅអី​របស់​អ្នកចាត់ការ​សញ្ញា​តិ​ព័រ​ទុយ​ហ្គា​ល់​បាន​ស្ថិតក្នុង​ភាពស្រពិចស្រពិល​។​
 
​តាមរយៈ​ការចុះផ្សាយ​របស់​សារ​ព័រ​មាន​ជាច្រើន​កន្លងមក លោក Zidane ជា​បេក្ខភាព​ដំបូង​បំផុត​ដែល​ត្រូវបាន​គាំទ្រ​ដើម្បី​ឡើងទៅ​កាន់តំណែង​នៅ Old Trafford ប្រសិនបើ Mourinho ចាកចេញ​។ 
 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​កំពុង​ទំនេរ​ពី​ការងារ ក្រោយ​ចាក​ចេញពី Real Madrid កាលពី​ដើមរដូវ​កាល​បន្ទាប់ពី​ជួយ​ក្រុម​ឈ្នះ Champions League ៣​លើក​ជាប់​គ្នា​។​
Zidane វ័យ​៤៦​ឆ្នាំ ត្រូវគេ​រាយការណ៍​ថា​កំពុង​ចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស​បណ្តើរៗ​ដែល​សកម្មភាព​នេះ​ត្រូវបាន​គេ​ជឿជាក់ថា​ដើម្បី​ទៅ​ដឹកនាំ​ក្រុម​ក្នុង​ក្របខណ្ឌ Premier League​។ ប៉ុន្តែ​យ៉ាងណា The Sun បាន​អះអាងថា Zidane បាន​ហៅ​ទូរ​សព្ទ​ទៅកាន់ Mourinho ក្នុង​បំណង​កាត់បន្ថយ​ការភ័យខ្លាច​ពី​ការបាត់​តំណែង និង​ថែមទាំង​បញ្ជាក់ថា​លោក​មិនទាន់មាន​គម្រោង​ចូល​ដឹកនាំ Man Utd នោះដែរ​។​
 
 Zidane មានការ​ព្រួយបារម្ភ និង​ខ្លាច Mourinho គិតថា​ខ្លួន​ចង់ទៅ​កាន់តំណែង​នេះ​នាពេល​ឆាប់ៗ ខណៈ Man Utd បានផ្តល់​ឱកាស​ឲ្យ​អ្នកចាត់ការ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​១​សប្តាហ៍​ទៀត​ដើម្បី​ស្តា​ក្រុម​ឡើងវិញ​៕

Tag:
 បាល់ទាត់​
  Manchester United
  Zinedine Zidane
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com