ពីនេះ ពីនោះ
«​តង្វាយ​» និង​«​ចង្ហាន់​» ខុសគ្នា​ដូចម្តេច​?
03, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការពិត ពាក្យ «​តង្វាយ​» និង​«​ចង្ហាន់​» មានន័យ​ខុសគ្នា​ឆ្ងាយ​ណាស់ ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។



«​តង្វាយ​» ភាគច្រើន​គេ​ស្គាល់​ថា ជា​គ្រឿង​ដែល​គេ​ថ្វាយទៅ​អាទិទេព ដែល​គេ​មាន​ជំនឿ ដើម្បី​បន់ស្រន់​សុំ​អ្វីមួយ ឬ​សុំ​សេចក្តីសុខ​។ ចំណែក «​ចង្ហាន់​» សំដៅលើ អាហារ​សម្រាប់​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​។​
 
​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ បាន​បកស្រាយ​ពាក្យ  «​តង្វាយ​»  ក្នុង​វចនានុក្រម​ខ្មែរ ជា​របស់​សម្រាប់​ថ្វាយ វត្ថុ​ដែល​គេ​ថ្វាយ ទៅ​ព្រះមហាក្សត្រ ឬ​អាទិទេព​ណា​ដែល​គេ​ជឿថា នឹង​ផ្តល់​សេចក្តីសុខ​ដល់​ខ្លួន​។ ឧទាហរណ៍​៖ មុន​ប្រឡង​បាក់​ឌុប សិស្ស​ទី​១២​ជាច្រើនរូប បាននាំគ្នា​មក​ថ្វាយ​តង្វាយ​ដល់​ព្រះអង្គ​ដង​កើ ដើម្បី​សុំ​ពរជ័យ​ឲ្យ​ប្រឡង​ជាប់​។ 
 
​ចំណែក​«​ចង្ហាន់​» មានន័យថា អាហារ​សម្រាប់​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​។ ឧទាហរណ៍​៖ ពួកយើង​ទាំងអស់គ្នា គួរតែ​ប្រញាប់​ដាំបាយ និង​ធ្វើ​ម្ហូប​ទៅ​វត្ត ដើម្បី​ឲ្យ​ទាន់​ចង្ហាន់​លោក​មកដល់​៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com