កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd កក់ Zidane ទុក​រួចហើយ ប្រសិន Mourinho ត្រូវ​បញ្ចប់​តំណែង​
02, Oct 2018 , 7:19 pm        
រូបភាព
Manchester United បាន​កក់​ទុក​លោក Zinedine Zidane រួចហើយ​ដើម្បី​ទទួលយក​ការងារ​ជា​អ្នកចាត់ការ​ទូទៅ ប្រសិនបើ​ក្លិប​នេះ​បញ្ចប់​តំណែង Jose Mourinho​។ Zidane ក៏បាន​បង្ហាញ​អារម្មណ៍​ចង់​ធ្វើការ​ជាមួយ Paul Pogba ផងដែរ​។​


 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ ៤៦​ឆ្នាំ មាន​អារម្មណ៍​ថា​ខ្លួន​មិនចាំបាច់​ត្រូវធ្វើ​តេស្ត​ខ្លួនឯង​នៅក្នុង​ក្រុម​ដែល​បរាជ័យ​ក្នុងការ​ប្រជែង​ដណ្តើមយក​ពានរង្វាន់​ធំៗ នោះទេ​។​
​ការលើកឡើង​ខាងលើ​ត្រូវបាន​គេ​យល់ឃើញថា ការរំពឹង​ដើម្បី​ទទួលយក​តំណែង​គ្រូ​នៅ Man Utd ដែល​ត្រូវតែមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នោះ មិនមែនជា​ការចង់បាន​របស់​អតីត​អ្នកចាត់ការ Real Madrid នោះទេ​។ ប៉ុន្តែ​គំនិត​នៃ​ការចង់​ធ្វើការ​ជាមួយ Paul Pogba និង​ការទទួលបាន​ភាពល្អ​ឥតខ្ចោះ​ពី​កីឡាករ​បារាំង​ទៅវិញ​ទេ​ដែល​ធ្វើ​ឲ្យ Zidane មានការ​ចាប់អារម្មណ៍​។ នេះ​បើតាម​ការផ្សាយ​របស់ The Sun​។​
 
​លោក Jose Mourinho កំពុងស្ថិត​នៅក្រោម​សម្ពាធ​នៅ Old Trafford ហើយ​ក្រុម​បិសាច​ក្រហម ក៏​កំពុង​ពិចារណា​កៅអី​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះដែរ បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​មិន​បានល្អ​សោះ​។ តែ​យ៉ាងណាក៏ដោយ Zidane ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បានចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស​បណ្តើរៗ បានខ​ល​ទៅ Mourinho ដើម្បី​បន្ថយ​ភាព​តានតឹង​ពី​ការបាត់បង​តំណែង​នេះ​។​
 
​ក្រៅពី Man Utd ក្លិប​ជើងឯក​អ៊ីតាលី Juventus ក៏​ចង់បាន Zidane ទៅធ្វើជា​នាយក​ប្រតិបត្តិ​របស់​ក្លិប​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Manchester United
  Zinedine Zidane
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com