មេទ័ព​ខ្មែរ លោក វង្ស ពិ​សេន បែងចែក​ភារកិច្ច​ដល់​អគ្គមេបញ្ជាកា​រ​រង​ទាំង​១៦​រូប​
ជាតិ
មេទ័ព​ខ្មែរ លោក វង្ស ពិ​សេន បែងចែក​ភារកិច្ច​ដល់​អគ្គមេបញ្ជាកា​រ​រង​ទាំង​១៦​រូប​
02, Oct 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ដែល​ទើបនឹង​ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​បែងចែក​ភារកិច្ច​ថ្មី​ទៅ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ឧ​ត្ត​ម​សេនីយ៍​១៦​រូប​។​



​យោងតាម​សេចក្តី​ស​ម្រ​ច​របស់លោក វង្ស ពិ​សេន ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ឧ​ត្ត​ម​សេនីយ៍​ទាំង​១៦​រូប ដែល​ត្រូវ​ទទួល​ភារកិច្ច តាម​ការបែងចែក​និង​ការចាត់តាំង​៖  
 
១. លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នាយក​ទីចាត់ការ​ហ្វឹក​ហ្វឹ​ន ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​អគ្គមេបញ្ជាការ លើ​ការដឹកនាំ​ចាត់ចែង​សកម្មភាព​ការងារ​ប្រចាំថ្ងៃ និង​ក្នុងឋានៈ​អគ្គមេបញ្ជាការ​ស្តីទី ពេល​អគ្គមេបញ្ជាការ​ផ្ទេ​រ​សិទ្ធ​ជូន ព្រមទាំង​ទទួលបន្ទុក​លើ​ការងារ​ទីចាត់ការ​ហ្វឹក​ហ្វឹ​ន និង​បណ្តា​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន​។ 
 
២. លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​ជា​មេ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភារ​វក​ម្ម ត្រូវ​ទទួលបន្ទុក​លើ​ការងារ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ផ្ទាល់​កងទ័ពជើងគោក និង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភារ​វក​ម្ម​។​
 
៣. លោក ទៀ វិញ អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងទឹក ទទួលបន្ទុក​ការងារ គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​កងទ័ពជើងទឹក​។ 
 
៤. លោក សឹង សំណាង អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ព​ជើង​អាកាស ទទួលបន្ទុក​ការងារ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ផ្ទាល់​កងទ័ព​ជើង​អាកាស និង​បញ្ជាការដ្ឋាន​ការពារ​អាកាស​អគ្គបញ្ជាកា​រដ្ឋា​ន​។ 
 
៥. លោក សៅ សុខា អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ទទួលបន្ទុក​លើ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ 
 
៦. លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង មេបញ្ជាការ​អង្គរក្ស ត្រូវ​ទទួលបន្ទុក​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ផ្ទាល់​ការដ្ឋាន​អង្គរក្ស​។ 
 
៧. លោក ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេ​បញ្ជាការដ្ឋាន​វិស្វកម្ម ត្រូវ​ទទួលបន្ទុក​ការងារ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ផ្ទាល់​ការដ្ឋាន​វិស្វកម្ម​អគ្គ​បញ្ជ​ការដ្ឋាន​។​
 
៨. លោក ណុប រតនា អគ្គ​មេ​បញ្ជា​រង មេ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ត្រូវ​ទទួលបន្ទុក​ដឹកនាំ​បញ្ជា​ផ្ទាល់​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​។ 
 
៩. លោក វង្ស វាសនា អគ្គ​មេបញ្ជាការរង នាយក​ទីចាត់ការ​កល​យុទ្ធ ត្រូវ​ទទួលបន្ទុក​ដឹកនាំ​បញ្ជា​ផ្ទាល់​ចាត់ការ​ទីតាំង​កល​យុទ្ធ ទីចាត់ការ​ការពារ​រ​គីមី​សាស្ត្រ បំភ័ន្ត​អក្ខរៈ និង​បញ្ជាការដ្ឋាន​បញ្ជូន​សារ​។  
 
១០. ឈិន ចាន់​ព័ណ៌ ជា​អគ្គ​មេ​បញ្ជា​រង ត្រូវ​ទទួលបន្ទុក​លើ​ការងារ​សេនាធិការដ្ឋាន​កង​អន្តរាគមន៍ និង​បញ្ជាការដ្ឋាន​រថក្រោះ​។ 
 
១១. លោក គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​លើ​ការងារ​ទីចាត់ការ​ព្រំដែន​។​
 
១២. លោក គៀង សាវុធ អគ្គ​មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​លើ​ការងារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា និង​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​។ 
 
១៣. លោក អ៊ុង សំខាន់ អគ្គ​មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​លើ​ការងារ​ទីចាត់ការ​ឃោសនា​-​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​។​
 
១៤. លោក ម៉ក់ សារុន អគ្គ​មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​លើ​ការងារ​ទីចាត់ការ​ផែនការ ទីចាត់កា​រចល​នូ​ប្ប​ត្ថ​ម្ភ ទីចាត់ការ​បច្ចេកទេស និង​ទីចាត់ការ​សុខាភិបាល​។ 
 
១៥. លោក អ៊ុយ សារិន អគ្គ​មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​លើ​ការងារ​ទីចាត់ការ​អភិវឌ្ឍ​។​
 
១៦. លោក ម៉ី មន​ដា​រី អគ្គ​មេបញ្ជាការរង ត្រូវ​ទទួលបន្ទុក​លើ​ល​ការងារ​យេនឌ័រ​។ 
 
​លោក វង្ស ពិ​សេន ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ កាលពី​ថ្ងៃ​ដើមខែ​កញ្ញា ឆ្នាំ​២០១៨៕ 
 

Tag:
 ឧ​ត្ត​ម​សេនីយ៍​
 ​ខេមរភូមិន្ទ​
  វង្ស ពិ​សេន​
© រក្សាសិទ្ធិដោយ thmeythmey.com