ជាតិ
ក្រសួង​អប់រំ​៖​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​គ្រប់​កម្រិត មាន​តម្លាភាព គ្មាន​ការស៊ីសំណូក​ឡើយ​
02, Oct 2018 , 9:18 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅមុន​ប្រកាស​លទ្ធភាព​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​គ្រប់​កម្រិត ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញមក​បដិសេធ ចំពោះ​ព័ត៌មាន​ជួយ​ឲ្យ​បេក្ខជន​បាន​ប្រឡង​ជាប់​ថ្នូរ​នឹង​ថវិកា​។ ការប្រកាសនេះដូច្នេះ ធ្វើឡើងនៅមុនការប្រកាសលទ្ធផលប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម នៅថ្ងៃទី ២ ខែតុលា។ ក្រសួង​អប់រំ បាន​គូសបញ្ជាក់​យ៉ាងច្បាស់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ដំណើរការ​ជ្រើសរើស​គ្រូបង្រៀន​គ្រប់​កម្រិត​បឋមសិក្សា មានការ​ទទួលខុសត្រូវ​ក្នុងការ​បំពេញភារកិច្ច​ដោយ​គោរព​ទៅតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​



​ជាមួយគ្នានេះ ក្រសួង​អប់រំ ក៏បាន​អំពាវនាវ​ឲ្យ​បេក្ខជន​ទាំងអស់ កុំ​ចាញ់បោក​ពាក្យភូតកុហក​របស់​ជ​ន​ឆ្លៀតឱកាស ដែល​នាំ​ឲ្យ​បាត់បង់​ថវិកា និង​ទ្រព្យសម្បត្តិ​។ លើសពីនេះ  ក្រសួង​អប់រំ​បានស្នើ​ឲ្យ​បេក្ខជន ផ្តល់ព័ត៌មាន និង​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​ទាំង​នោះមក​ក្រសួង ដោយ​រក្សា​នូវ​ការសម្ងាត់​ទៀតផង​។​
 
​សូមបញ្ជាក់ថា ក្រសួង​អប់រំ បានជ្រើសរើស​គ្រូ​សរុប​ចំនួន​១៨០០​នាក់ ដែលជា​គ្រូ​កម្រិត​បឋមសិក្សា​ចំនួន​១៦០០​នាក់ និង​គ្រូម​ត្តេ​យ្យ​សិក្សា​ចំនួន​២០០​នាក់ ដើម្បី​បង្រៀន​នៅតាម​វិទ្យាស្ថាន​គរុកោសល្យ សាលា​គរុកោសល្យ វិ​ក្រឹ​ត​ខេត្ត និង​សាលា​មធ្យមសិក្សា​គរុកោសល្យ​ម​ត្តេ​យ្យ​មជ្ឈិម​៕  

© រក្សាសិទ្ធិដោយ thmeythmey.com