ជាតិ
សត្វ​កម្រ​ជាច្រើន​ប្រភេទ កំពុងមាន​វត្ត​មាននៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​
06, Oct 2018 , 4:29 pm        
រូបភាព
រូបភាព បានពីក្រសួងបរិស្ថាន
រូបភាព បានពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ សត្វ​កម្រ​ជាច្រើន​ប្រភេទ​កំពុងតែ​រស់នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។ សត្វ​កម្រ​ទាំងនេះ​មាន សត្វ​ខ្លាឃ្មុំ ស្វា​ក្រវ៉ាត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស ដំរី ខ្លាឃ្មុំ ខ្លា​ពពក និង​ខ្ទីង​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ដ្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។

 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​។ លក្ខណៈ​ជីវសាស្ត្រ​ដ៏​សម្បូរបែប​ដូច្នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការងារ​អភិរក្ស​អន្ដរជាតិ​។ លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នេះ ទាំងអស់គ្នា​។​
 
​លោក នេត្រ ភក្ត្រា បាន​អះអាង​ដូច្នេះ​ថា « សត្វ​កម្រ​ទាំងនោះ ត្រូវបាន​ថត​បានជា​ច្រើន​សន្លឹក ចាប់ពី​ថ្ងៃទី​២៦​កញ្ញា រហូតដល់​ថ្ងៃទី​៤​តុលា ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅ​ទីតាំង​មួយចំនួន​ក្នុង​ឧ​ទ្យា​ជាតិ​នេះ​»​។ 


 
បច្ចុប្បន្ន ក្រសួងបរិស្ថាន គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ទំហំ​ជាង ៧,៥​លាន​ហិកតា​ដោយមាន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១២៦០​នាក់ ដើម្បី​ដើរល្បាត ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ សម្បត្តិ​ធម្មជាតិ និង​វប្បធម៌​៕
 


រូបភាព បានពីក្រសួងបរិស្ថាន


Tag:
 ​សត្វ​កម្រ​
  ឧទ្យាន​ជាតិ​វីរៈ​ជ័យ​
  ខេត្តរតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com