កីឡាជាតិ
ជាតិ
ក្រសួងការពារជាតិ​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ទី​បី​
06, Oct 2018 , 8:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ បាន​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ជា​លើក​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​



​ខែម ខេមរិន្ទ បានតែ​តបាល់​បញ្ចូល​ទី​នៅ​តង់​ទីមួយ ហើយ ភួង សុខ​សា​ណា ថែម​មួយ​គ្រាប់​ទៀត​នៅ​ចុង​តង់​ទី​ពីរ និង​រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​បន្ថែម​។ លទ្ធផល​នេះ នាំ​ឲ្យ​ការពារជាតិ ក្លាយជា​ក្រុមទី​ពីរ​ដែល​ឈ្នះ​ពានរង្វាន់​សម្តេច ហ៊ុន សែន ច្រើនជាងគេ បន្ទាប់ពី​ព្រះខ័ន​រាជ​ស្វាយរៀង (៤​លើក​)​។​

​ការពារជាតិ បានឈ្នះ​ពាន​នេះ​ពីរលើក កាលពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៦ ខណៈ​នគរបាលជាតិ​ធ្លាប់​លើក​បាន​ម្តង​កាលពី​ឆ្នាំ​២០១៤៕

ក្រសួងការពារជាតិ ឈ្នះជើងឯកពាន​រង្វាន់សម្តេច ហ៊ុន សែន ជាលើកទីបី បន្ទាប់ពីឆ្នាំ​២០១០ និង​ឆ្នាំ​២០១៦


អគ្គស្នងការនគរបាល​ជាតិ បាន​ចំណាត់ថ្នាក់​លេខ២ ដោយពួក​គេធ្លាប់ឈ្នះពាន១លើកកាលពី​ឆ្នាំ​២០១៤


ណាហ្គាវើល បានចំណាត់ថ្នាក់​លេខ​៣ស្ទួន


អង្គរថាយហ្គឺរ លេខបីស្ទួន


គណៈកម្មការរៀបចំការប្រកួត​ទទួល​ប្រាក់ឧបត្ថម្ភ


Tag:
 បាល់ទាត់
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com