ជាតិ
គណៈមេធាវី​កម្ពុជា ស្នើ​ឲ្យ​តុលាការ​ទាំង​២៥​ខេត្ត​-​ក្រុង ផ្អាក​បើកសវនាការ ២​ថ្ងៃ
12, Oct 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ដល់​ប្រធាន​សាលាដំបូង​ខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​-​ក្រុង ឲ្យ​ផ្អាក​ការកំណត់​កាលបរិច្ឆេទ​សវនាការ និង​នីតិវិធី​ផ្សេងៗ​២​ថ្ងៃ គឺ​ថ្ងៃទី​១៦-១៧ ខែតុលា ឆ្នាំ​២០១៨​។

 
​ការស្នើ​ផ្អាក​សវនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង តម្រូវ​ឲ្យ​សមាជិក​-​សមាជិកា​គណៈមេធាវី​ទាំងអស់ មាន​វត្តមាន​ចូលរួម​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៣ ដែលមាន​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២ និង​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៩ ដើម្បី​អនុលោម​តាមច្បាប់​លក្ខន្តិកៈ​គណៈមេធាវី​។ នេះ​យោងតាម​លិខិត​ជម្រាបជូន​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​-​ក្រុង របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧​ខែកញ្ញា ឆ្នាំ​២០១៨៕  
 

Tag:
 មេធាវី​
  សាលាដំបូង​
  ព្រះរាជអាជ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com