ជាតិ
សេដ្ឋកិច្ច
App «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងក្លាយជាទីផ្សារផលិតផលកសិកម្ម-ទេសចរណ៍
× ភ្នំពេញ៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) ក្រោមកិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍បារាំង Canal France International ( Media/Development (the French Media Development Agency) បាន នឹងកំពុងបង្កើត App មួយដែលមានឈ្មោះថា ថ្មីៗ២៥រាជធានី-ខេត្ត។ App ថ្មីៗ២៥រាជធានី-ខេត្តនេះ នឹងក្លាយទៅជាទីផ្សារមួយដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ និងអ្នកស្វែងរកផលិតផលកសិកម្ម, ទេសចរណ៍, ផលិតផលអត្តសញ្ញាណ, ផលិតផលមូលដ្ឋាន… អាចជួបគ្នាបានដោយងាយនៅលើ App នេះ។
ដើម្បីឲ្យ App ខាងលើនេះមានព័ត៌មានសម្បូរបែបទាក់ទងទៅនឹងព័ត៌មានកសិកម្ម, ទេសចរណ៍, ផលិតផលមូលដ្ឋាន, ផលិតផលអត្តសញ្ញាណ ផលិតផលភូមិមួយផលិតផលមួយ, ចាប់តាំងពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះតទៅ អ្នកសារព័ត៌មានអេទ្បិចត្រូនិកថ្មីៗ (Thmeythmey.com) នៅតាមបណ្តាខេត្តមួយចំនួនធំនឹងផលិតដំណឹងទាក់ទងនឹងវិស័យកសិកម្ម, ទេសចរណ៍, ផលិតផលមូលដ្ឋាន, ផលិតផលអត្តសញ្ញាណ, ផលិតផលភូមិមួយផលិតផលមួយ កាន់តែច្រើនបន្ថែមទៀត។ រាល់ព័ត៌មានខាងលើនៃខេត្តនីមួយៗ នឹងមាននៅលើ App ថ្មីៗ២៥រាជធានី-ខេត្ត។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
© រក្សាសិទ្ធិដោយ thmeythmey.com