ជាតិ
ស​.​ស​.​យ​.​ក គ្រោង​រៀបចំ​ព្រឹត្តិការណ៍​«៤០ គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»
14, Oct 2018 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹងធ្វើ​សន្និសីទកាសែត​មួយ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ស្តីពី​ព្រឹត្តិការណ៍​«៤០ គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» សន្និសីទ​សារព័ត៌មាន​នេះ នឹង​រៀបចំ​នៅ នៅ​ទីស្នាក់ការ​ស​.​ស​.​យ​.​ក​។​


 
​តាម​ប្រកាស​ព័ត៌មាន​របស់ ស​.​ស​.​យ​.​ក ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ផ្តល់​វេទិកា​ដល់​យុវជន​ឲ្យ​ចេះ​រួបរួមគ្នា បង្កើត​សាមគ្គីភាព ហ្វឹកហាត់​កាយសម្បទា ក្នុង​ភាពស្វាហាប់ ពង្រឹងសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង និង​ជា​ឱកាស​ស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​នៅលើ​គន្លង​ផ្លូវ​ដ៏​វែងឆ្ងាយ​៕
 

Tag:
 ស​.​ស​.​យ​.​ក​
© រក្សាសិទ្ធិដោយ thmeythmey.com