ជាតិ
សង្គមជាតិ
លោក ខៀវ សុភ័គ និង លោក ផាត សុ​ផានិត ជា​អ្នកនាំពាក្យ​មហាផ្ទៃ​
18, Oct 2018 , 10:19 pm        
រូបភាព
លោក ផាត សុផានិត ខាងឆ្វេងដៃ និង លោក ខៀវ សុភ័គ ខាងស្តាំដៃ
លោក ផាត សុផានិត ខាងឆ្វេងដៃ និង លោក ខៀវ សុភ័គ ខាងស្តាំដៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្រាប់​អាណត្តិ​ទី​៦​នេះ លោក ខៀវ សុភ័គ នៅតែ​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដដែល​។ នេះ​បើតាម​ប្រកាស ដែល​ចេញ​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។


 
​ផ្អែកលើ​ប្រកាស​នោះ​ដដែល សម្តេច ស ខេង បានតែងតាំង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ម្នាក់ទៀត គឺ​លោក ផាត សុ​ផានិត​។ ប៉ុន្តែ លោក ផាត សុ​ផានិត ជា​អ្នកនាំពាក្យ​រង​។ 
 
​នៅ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មាន​ឋានន្តរសក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​ជា​រដ្ឋលេខាធិការ ហើយក៏​ជា​នាយខុទ្ទកាល័យ​របស់​សម្តេច ស ខេង ផងដែរ​។

ចំណែក លោក ផាត សុ​ផានិត មាន​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) និង​ជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ រួមទាំង​ជា​នាយរងខុទ្ទកាល័យរ​បស់​សម្តេច ស ខេង​៕ 

Tag:
 លោក ខៀវ សុភ័គ​
  លោក ផាត សុ​ផានិត​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com