កីឡាជាតិ
ជាតិ
​សៀង ច​ន្ធា ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ជម្រើស​ជម្រើសជាតិ​ទាំង​២៥​រូប​សម្រាប់ Suzuki Cup
20, Oct 2018 , 11:03 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ប្រកួត​ផ្លូវការ​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 នា​ខែវិច្ឆិកា ខាងមុខនេះ​។ បើ​ធៀប​នឹង​ជំនួប​ជាមួយ​ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី បញ្ជី​ឈ្មោះ​នេះ​មិនមាន​ការដោះដូរ​កីឡាករ​នោះទេ តែ​បន្ថែម​សមាជិក​ថ្មី​មួយរូប​។​

 
​ទោះបី​មិនបាន​បង្ហាញខ្លួន​ពីរ​ប្រកួត​ក្នុងជំនួប​ជាមួយ​ទី​ម័​រ​ខាងកើត​និង​សិង្ហ​បុរី តែ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បន្ត​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក Keisuke Honda​។ បើតាម​បញ្ជី​ឈ្មោះ​ដែល​បង្ហាញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គឺ​លោក Honda បាន​រក្សា​កីឡាករ​នៅ​ដដែល បើ​ធៀប​នឹង​ជំនួប​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត​ចុងក្រោយ​។ ប៉ុន្តែ លោក​បាន​បន្ថែម​សមាជិក​ថ្មី​មួយរូប គឺ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា របស់​សាលា​បាល់ទាត់​ជាតិ​បាទី​។​
 
​ការបង្ហាញ​បញ្ជី​ឈ្មោះ​លើក​នេះ គឺ​ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ចន្លោះ​ពីថ្ងៃ​ទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​។ សម្រាប់​ការប្រកួត​នេះ​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​វៀតណាម មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត​។  
 
​កីឡាករ​ជម្រើសជាតិ​ទាំង​២៥​រូប​រួមមាន​អ្នកចាំទី​៖ កែវ សុខ​សិលា​, អ៊ុំ វិចិត្រ និង ជា វណ្ណ​សាក់​, ខ្សែការពារ​៖ សេត រ៉​ស៊ី​ប​, ហុង ផេង​, ស ពិសិដ្ឋ​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ឆេង ម៉េង​, សារ៉េត គ្រី​យ៉ា​, ខ្សែបម្រើ​៖ ឈិន ឈឿន​, គួច សុ​កុម្ភៈ​, សុះ ស៊ូ​ហា​ណា​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, ធា​រី ចន្ថា​ប៊ី​ន​, ទិ​ត្យ ឌី​ណា​, គួច ដា​នី​, អ៊​ន ចាន់​ប៉ូ​លីន និង​ខ្សែប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា​, រ៉ឹង ប៊ុន​ហៀ​ង​, កែវ សុខ​ផេង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ស៊ិន កក្កដា និង សៀង ច​ន្ធា​៕

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com