ជាតិ
អត្ថបទពាណិជ្ជកម្ម
Hegen ចាប់ឆ្នោត​រក​ឈ្នះ​ពី​ការ​បង្ហោះ​រូបភាព​ខ្លួនឯង​ពេល​កំពុង​ពពោះ នៅ​ថ្ងៃទី​២៣​តុលា​នេះ​
20, Oct 2018 , 11:14 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នក​ម្តាយ​វ័យក្មេង​ដែល​កំពុង​ពពោះ នៅក្នុង​កម្មវិធី​ប្រកួត​«​រូបថត​អ្នក​ម្តាយ​វ័យក្មេង​ដែល​កំពុង​ពពោះ​» ដែល​រៀបចំ​ដោយ​ផលិតផល Hegen  គឺ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​រើសយក​ឈ្មោះ​អ្នកឈ្នះ​ចំនួន 3 នាក់ នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​។ កម្មវិធី​ចាប់​រង្វាន់ នឹង​រៀបចំ នៅ​ទីតាំង មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា សាខា​បឹង​កេងកង ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១១​ព្រឹក​។​

​សម្រាប់​បងប្អូន​ស្ត្រីៗ​ចូលរួម​បង្ហោះ​រូបភាព​របស់​ខ្លួនឯង​ដែល​កំពុង​ពពោះ មាន​អាទិភាព​ក្នុងការ​ចូលរួម​កម្មវិធី​នេះ ដោយ​គ្រាន់តែ​ផ្ញើ​សារ​មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Hegen ប្រចាំ​កម្ពុជា​នេះ https://www.facebook.com/search/top/?q=Hegen.Cambodia និង​ទម្លាក់​លេខ​របស់​អ្នក ដើម្បី​ជាការ​បញ្ជាក់​វត្តមាន​ចូលរួម​។ 


 
​អ្នកចូលរួម​នឹង​បាន​ស្វែងយល់​ពី មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ​ខេ​មា រួមមាន​ប្រឹក្សា​យោបល់​ទាក់ទង​សុខភាព និង​កា​សម្រាល​ផ្សេងៗ​។ នៅក្នុង​កម្មវិធី​នេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​អ្នកតំនាង​ផលិតផល​គុណភាព​ខ្ពស់​ដូចជា Hegen និង Wakodo ។ ក៏​នឹងមាន​ផងដែរ កម្មវិធី​ចាប់​រង្វាន់​ផ្សងសំណាង ការផ្តល់ជូន​អាហារសម្រន់​សម្រាប់​អ្នកចូលរួម និង​ការថតរូប​អនុស្សាវរីយ៍​។​
 
​ដប​ទឹកដោះ Hegen ជា​ផលិតផល​មាន​គុណភាព​ខ្ពស់ ផលិត​នៅ​រោងចក្រ​ស្តង់ដា ISO ពី​ប្រទេស​សិង្ហ​បុរី ដែល​ត្រូវបាន​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន​។​ដប​ទឹកដោះ Hegan អាច​រក្សា​ទឹកដោះ​ម្តាយ​យ៉ាង​មាន​សុវត្ថិភាព និង​បង្កើន​ភាពស្និទ្ធស្នាល​រវាង​អ្នក​ម្តាយ និង​ទារក​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 888 191 ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ ពី​ផលិតផល​ដប​ទឹកដោះ Hegen៕

© រក្សាសិទ្ធិដោយ thmeythmey.com