ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក គួច ម៉េង​លី ចែករំលែក​បទពិសោធ​ន៍​ជោគជ័យ​តាមរយៈ​ស្នាដៃ​សៀវភៅ «១០៨ ចក្ខុវិស័យ គួច ម៉េង​លី​»
20, Oct 2018 , 12:04 pm        
រូបភាព
ដោយ:
​លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន (MJQE) កាលពី​ថ្ងៃទី​១៩ ខែតុលា បាន​សម្ពោធ​សៀវភៅ ដែលមាន​ចំណងជើង​ថា «១០៨ ចក្ខុវិស័យ គួច ម៉េង​លី​» (Mengly J.Quach’s 108 Ideal Practices)​។


 
«១០៨ ចក្ខុវិស័យ គួច ម៉េង​លី​» (Mengly J.Quach’s 108 Ideal Practices) ជា​ស្នាដៃ​ទី​៥ របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​លោក​បាន​ចងក្រង​នូវ​បណ្ដុំ​ទស្សនៈ​ខ្លីៗ ស្ដីពី​ចក្ខុវិស័យ​ដែល​អ្នកអាន​ងាយ​នឹង​យកទៅអនុវត្ត​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ កម្រង​បណ្ដុំ​ទស្សនៈ​ខ្លីៗ​ទាំងនោះ រួមបញ្ចូល​គ្នា​បាន​១០៨ ចក្ខុវិស័យ និង​ដែល​ស្ដែង​ពី​ពិសោធ​ជីវិត​ការងារ​របស់​អ្នកនិពន្ធ​ផ្ទាល់​។​



កម្មវិធី​សម្ពោធ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ហាង​លក់​សៀវភៅ​ម៉ូ​នូ​មែន​ប៊ុ​ក (Monument Books) រាជធានី​ភ្នំពេញ មាន​ចូលរួម​ផងដែរ​ពី​សំណាក់​អ្នកមានគុណ​ទាំងពីរ​របស់លោក គួច ម៉េង​លី ក្រុមការងារ​របស់លោក អ្នកសារព័ត៌មាន និង​ភ្ញៀវកិត្តិយស​ដ៏​ច្រើន​កុះករ​។​


 
​លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានបញ្ជាក់​បន្ថែមថា សៀវភៅ​នេះ​បោះពុម្ព​ឡើង​ក្នុង​បំណង​ផ្ដល់​ជា​បទពិសោធន៍​ក្នុង​ជីវិត​ជា​ធុរជន​របស់លោក បង្ហាញ​ពី​ចក្ខុវិស័យ​ចម្រុះ​ខ្លះៗ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ​ប្រកបដោយ​និរន្ដរភាព ចែករំលែក​វិធីសាស្ត្រ​លើកទឹកចិត្ត​ខ្លះៗ​ដើម្បី​ទៅដល់​គោលដៅ​ជីវិត​ច្បាស់លាស់ មិន​ថា​ក្នុង​អាជីព​ការងារ គ្រួសារ ស្នេហា ការសិក្សា និង​សហគមន៍ បណ្ដុះ​យុវជន​ឱ្យមាន​ភាពក្លាហាន និង​ជាការ បណ្ដុះ​ឱ្យមាន​វប្បធម៌​ចែករំលែក ក្នុងការ​ចាប់យក​ឱកាស​នៃ​អាជីព​ការងារ​ចំពោះមុខ និង​ទៅ​អនាគត តាម​ចំណេះ ចំណង់ ជំនាញ និង​បទពិសោធ ដែលជា​ទេពកោសល្យ​របស់​មនុស្ស​ម្នាក់ៗ​។ 


 
​បើតាម​ប្រសាសន៍​លោក ឧកញ៉ា គួច ម៉េង​លី បាន​មានប្រសាសន៍ថា​៖ « សៀវភៅ​នេះ​ជា​ចក្ខុវិស័យ ផ្ទាល់​របស់ លោក ឧកញ៉ា ដោយ​មិន​ឆ្លុះបញ្ចាំង ឬ​ពាក់ព័ន្ធ​នឹង​គោលការណ៍​នៃ​ចក្ខុវិស័យ​របស់​ទ្រឹស្ដី​ណាមួយ​ឡើយ​។ ពោល​ជា​គោល​គំនិត​បណ្ដុះ និង​ពង្រីក​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​ញាណទស្សនៈ​ស្ដីពី​ជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនង​សង្គម និង​មធ្យោបាយ​បង្កើត​គំនិត រក្សា​គំនិត និង​ដោះស្រាយ ប្រកបដោយ​ចីរភាព ដែល​ស្ដែង​ចេញពី​គុណ​តម្លៃ​នៃ​បទពិសោធ​របស់​អ្នកនិពន្ធ​។​»



សៀវភៅ «១០៨ ចក្ខុវិស័យ គួច ម៉េង​លី​» ដែលជា​ស្នាដៃ​ទី​៥ របស់លោក ឧកញ៉ា គួច ម៉េង​លី នេះ មាន​កម្រាស់​៤៨៧​ទំព័រ និង​បាន​បោះពុម្ព​លើក​ទី​១ ចំនួន​៣០០០​ក្បាល​។ អ្វីដែល​សំខាន់​នោះ​ថវិកា​ដែល​បានមកពី​ការលក់​សៀវភៅ នឹង​បរិច្ចាគ​ជូន មូលនិធិ ម៉េង​លី ជេ​. គួច​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com