ជាតិ
សង្គមជាតិ
៥​ឆ្នាំ សមត្ថកិច្ច​បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជិត​២៧០០​ករណី​
20, Oct 2018 , 9:59 pm        
រូបភាព
ដោយ:
​ដោយ​គិតពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧ សមត្ថកិច្ច បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​២៦៦៦​ករណី​។ នេះ​បើតាម​របាយការណ៍​ស្តីពី​សមិទ្ធផល​សំខាន់ៗ​របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៥​ឆ្នាំ​។

 
​ការបង្ក្រាប​ក្មេង​ទំនើង គឺជា​ប្រតិបត្តិការ​មួយ ក្នុងចំណោម​ប្រតិបត្តិការ​ជាច្រើន​ទៀត របស់​សមត្ថកិច្ច ដូចជា ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ឧក្រិដ្ឋ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រហ្មទណ្ឌ និង​ប្រតិបត្តិការ​គ្រឿងញៀន ជាដើម​។ យ៉ាងណាក៏ដោយ ក្នុង​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ ពុំបាន​បញ្ជាក់​លម្អិត​ឡើយ ថា​ក្មេង​ទំនើង​ទាំងនោះ ត្រូវបាន​បង្ក្រាប ដោយសារ​ប្រព្រឹត្ត​ទង្វើ​និង​បទល្មើស​អ្វីខ្លះ​។ 
 
​សមិទ្ធផល និង​ទិន្នន័យ​ផ្សេងៗ ក្នុង​ក្របខណ្ឌ​ការងារ​របស់​ក្រសួងមហាផ្ទៃ​រយៈពេល​៥​ឆ្នាំ ត្រូវបាន​ប្រមូល​ចងក្រង​ជា​របាយការណ៍​រួមមួយ ហើយ​ត្រូវបាន​យកទៅ​ផ្សព្វផ្សាយ នៅក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតេយ្យភាព​របស់​ស​ម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕ 

Tag:
 សន្តិសុខ​
  មហាផ្ទៃ​
  ក្មេង​ទំនើង​
© រក្សាសិទ្ធិដោយ thmeythmey.com