ជាតិ
សង្គមជាតិ
៥ឆ្នាំ មានបទឧក្រិដ្ឋជាង៣ពាន់លើក គ្រឿងញៀនជាង១ម៉ឺនករណី និងការជួញដូរមនុស្សជាង៤រយករណី ត្រូវបង្ក្រាប
× ភ្នំពេញ៖ របាយការណ៍ស្តីពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៣ មកដល់ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងនគរបាលកម្ពុជា បានបង្ក្រាបបទល្មើសផ្សេងៗ រួមមាន បទល្មើសឧក្រិដ្ឋជាង៣,៥ពាន់លើក បទល្មើសមជ្ឈិមជាង១ម៉ឺនលើក បទល្មើសព្រហ្មទណ្ឌជាង១ម៉ឺនករណី បទល្មើសគ្រឿងញៀនជាង១ម៉ឺនករណី អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ៤៥០ករណី។
ចំពោះបទលើសគ្រឿងញៀនជាង១ម៉ឺនករណី សមត្ថកិច្ច បានចាប់ជនល្មើសជាង២,៣ម៉ឺននាក់។ ក្រៅពីប្រតិបត្តិការខាងលើ នៅមានប្រតិបត្តិការបង្ក្រាបបទល្មើសដទៃទៀត ដូចជា ការបង្ក្រាបក្មេងទំនើងបានជាង២,៦ពាន់ករណី ជាដើម។
របាយការណ៍ ដែលបង្ហាញពីការបង្ក្រាបបទល្មើសទាំងនោះ ត្រូវបានក្រសួងមហាផ្ទៃ យកទៅផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
របាយការណ៍នោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«រយៈពេល៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ បានអនុវត្តតួនាទី ភារកិច្ច ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ នៅក្នុងក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងកាតព្វកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ។ ជាក់ស្តែង ក្រសួង បានអនុវត្តសកម្មភាព និងសម្រេចបានសមិទ្ធផលការងារសំខាន់ៗដូចខាងលើ»៕
Tag:
សន្តិសុខ
ក្រសួងមហាផ្ទៃ
នគរបាល
បទឧក្រិដ្ឋ
គ្រឿងញៀន
អំពើជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com