អត្ថបទពាណិជ្ជកម្ម
AIA បរិច្ចាគ​ថវិកា​៣០,០០០​ដុល្លារ​សម្រាប់​ការស្រាវជ្រាវ និង​ព្យាបាល​ជំងឺមហារីក​សុដន់
22, Oct 2018 , 11:16 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ កន្លងមកនេះ AIA បាន​បើក​យុទ្ធនាការ និង​ព្រឹត្តិការណ៍​ជាច្រើន​ទូទាំង​ពិភពលោក ត្រូវបាន​ប្រារព្ធ​ឡើង​សម្រាប់​ខែតុលា ដែលជា​ខែ​សម្រាប់​ការលើកកម្ពស់​ការយល់​ដឹង​ពី​ជំងឺមហារីក​សុដន់​។ បូ​ពណ៌​ផ្កាឈូក​គ្រប់​ទំហំ លេចចេញ​រូបរាង​នៅ​គ្រប់​ទីកន្លែង ទាំង​នៅតាម​បណ្តាញ​អ៊ីនធឺណិត និង​តាម​ទីតាំង​នានា​។ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ការយល់ដឹង​ជា​សាធារណៈ​អំពី​ជំងឺ​មហា​រី​សុដន់ និង​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ការស្រាវជ្រាវ និង​ព្យាបាល​ជំងឺ​នេះ បានធ្វើ​ឡើង​គ្រប់​សណ្ឋាន​។
 
​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំនេះ យុទ្ធនាការ FIT FOR HOPE by AIA បានទទួល​អ្នកចូលរួម​យ៉ាងច្រើន​លើសលប់ ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​កោះ​ពេជ្រ ដោយ​ទទួលបាន​ថវិកា​បរិច្ចាគ​ចំនួន ៣០,០០០ ដុល្លារ​អាមេរិក​។​


 
​គួរ​រំលឹក​ផងដែរ យុទ្ធនាការ FIT FOR HOPE by AIA មានការ​គាំទ្រ​ពីសា​លា​រា​ធានី​ភ្នំពេញ និង​ការចូលរួម​ពី​តំណាង​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្តទៅ​រយៈពេល​ជាង​មួយខែ​។ យុទ្ធនាការ​នេះ រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក និង​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម SHCH​។​


 
​មហារីក​សុដន់ គឺជា​ប្រភេទ​ជំងឺមហារីក​ដែល​កើតមានឡើង​ច្រើន​បំផុត ចំពោះ​ស្រី្ត​ទូទាំង​ពិភពលោក​។ នៅ​កម្ពុជា បញ្ហា​ទាក់ទិន​នឹង​ជំងឺ​នេះ គឺ​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ការយល់ដឹង​នៅមានកម្រិត​ទាប និង​កង្វះ​ធនធាន​សម្រាប់​ការព្យាបាល​។​
 
​លោក​វេជ្ជបណ្ឌិត ព្រាប ឡី ប្រធាន​ផ្នែក​វះកាត់​នែ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម បាន​ឲ្យ​ដឹងថា​រហូតដល់​ទៅ​៧០% នៃ​អ្នកជំងឺ​ដែល​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម គឺ​ឋិត​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ​ទៅហើយ ដោយសារតែ​អ្នកជំងឺ យឺត​យាវ​ក្នុងការ​មក​មន្ទីរពេទ្យ​។ ក្នុង​ករណីខ្លះ ដៃគូ ឬ​សមាជិកគ្រួសារ​របស់​ពួកគាត់​ផ្ទាល់​តែម្តង​ដែល​បាន​រារាំង ប​ន្ទុ​ច​បង្អាក់​មិនអោយ​អ្នកជំងឺ​មក​មន្ទីរពេទ្យ ព្រោះ​ពួកគាត់​គិតថា​ការពិនិត្យ​សុដន់​ដោយ​អ្នកដទៃ គឺជា​រឿង​មិន​សមរម្យ​ទាល់តែសោះ​។



នេះ​ជា​បញ្ជាក់​របស់លោក​វេជ្ជ​បណ្ឌិត ព្រាប ឡី ដោយ​លោក​បាន​បន្ថែមថា​៖«​ហេតុផល​នេះហើយ ដែល​បង្ហាញអោយឃើញថា យុទ្ធ​ការ FIT FOR HOPE by AIA ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​ដល់​ប្រជាជន​កម្ពុជា​។ យើងខ្ញុំ ពិតជា​អរគុណ​ខ្លាំងណាស់​ដែលមាន​យុទ្ធនាការ​នេះ​ឡើង​»​។​
 
​យុទ្ធនាការ​នេះ បានសម្រេច​បញ្ចប់​ដោយមាន​កម្មវិធី​ជាច្រើន​ទៀតផង​ដែរ ដូចជា​៖
 
១. ការ​ពិ​និ​តយ្យ និង​ពិគ្រោះ​ពី​ជំងឺមហារីក​សុដន់​ដោយ​ឥតគិតថ្លៃ ដោយ​គ្រូពេទ្យ​ជំនាញ ជូន​ដល់​សាធារណជន​ប្រមាណ ១៣០០​នាក់​។​
២. ក្បួន​ដើរ​ដង្ហែ​សប្បុរសធម៌​ពណ៌​ផ្កាឈូក ហៅថា Pink Walk ដែល​មិន​ធ្លាប់មាន​ពីមុនមក បានទទួល​ការចូលរួម​ចំនួន​ជិត​២០០០​នាក់ ដែល​ក្នុងនោះ​មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​នៅតាម​ផ្លូវ​។​
៣. ការ​រាំ​ហ្សា​ម​បា ដែលមាន​អ្នកចូលរួម​រាំ​ប្រហែល​៨០០ នាក់​។​
៤. ការសន្ទនា​ណែនាំ និង​លើកទឹកចិត្ត​ពី​អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺមហារីក​សុដន់ ធ្វើឡើង​មុន​ការប្រគំ​តន្ត្រី ដែលមាន​តារា​ល្បីៗ​នៅ​កម្ម​កម្ពុជា និង​បាន​ទាក់ទាញ​អ្នកទស្សនា​ជាង ២០០០០​នាក់​បន្ថែមទៀត​។​
 
​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន​អេ អាយ អេ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​រីករាយ​ណាស់ ដែល​ឃើញ​មនុស្ស​ជាច្រើន​រួមគ្នា លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺមហារីក​សុដន់ រួមគ្នា​សង្គ្រោះ​ជីវិត​មនុស្ស​។ យើងខ្ញុំ​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​បានផ្តល់​ការពិនិត្យ និង​ពិគ្រោះ​យោ​លប​ល់ពី​ជំងឺមហារីក​សុដន់ ដោយ​ឥតគិតថ្លៃ ដល់​មនុស្ស​ប្រមាណ ៣០០០ នាក់​។​» 


 
​លោកស្រី ហាក់ សំអាត អ្នកជា​សះស្បើយ​ពី​ជំងឺមហារីក​សុដន់ និង​ជា​អ្នក​ស្ម​គ្រ័​ចិត្ត​ក្នុង​មិត្ត​អប់រំ​មិត្ត​ម្នាក់​នៅ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម បាន​ថ្លែងអំណរគុណ​ដល់​យុទ្ធនាការ FIT FOR HOPE by AIA ដែល​តាមរយៈ​យុទ្ធនាការ​នេះ ក្រុម​ស្ម័គ្រចិត្ត​មិត្ត​អប់រំ​មិត្ត​របស់ខ្លួន​អាចមាន​សម្ភារ​អប់រំ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ជិត ២ លាន​នាក់​ទូទាំងប្រទេស​។



បើតាម​លោកស្រី ហាក់ សំអាត ថវិកា​ដ៏​ច្រើន​នេះ អាចជួយ​ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ពិតប្រាកដ​ជាង ៤០០០​នាក់ អោយទទួល​បានធ្វើ​រោគវិនិច្ឆ័យ ដោយ​វិទ្យាសាស្ត្រ (X-Ray) ឬ​ជួយ​មនុស្ស​ច្រើនជាង ១៣០០​នាក់ អោយទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ ដោយ​ការវិភាគ​រក​កោសិកា​មហារីក​។ 



«​យើងខ្ញុំ​ត្រេកអ​រណាស់ ដែល​ការងារ​របស់​យើង​អាច​ផ្តល់នូវ​ការយល់ដឹង ពី​ការសង្គ្រោះ​ជីវិត​ដ៏​ធំធេង និង​លទ្ធភាព​ទទួលបាន​ការ​ថែទាំ​សុខភាព សម្រាប់​ប្រជាជន​ដែលមាន​តម្រូវ​ការចាំបាច់​»​។ លោកស្រី ហាក់ សំអាត​បញ្ជាក់​ចុងក្រោយ​ដូច្នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com