ជាតិ
នា​ដំណើរ​ទៅ​អូស្ត្រាលី ព្រះ​នាង Meghan ស្លៀកខោ​ខូវប៊យ​ដែល​ផលិត​នៅ​កម្ពុជា​
23, Oct 2018 , 9:39 pm        
រូបភាព
ដោយ: ធីតា
​ព្រះ​នាង Meghan Markle បានធ្វើ​ព្រះរាជទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​ជាមួយ​ព្រះ​ស្វាមី គឺ ព្រះអង្គម្ចាស់ Harry នៃ​ចក្រភព​អង់គ្លេស​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ព្រះ​នាង Meghan បាន​ស្លៀកខោ​ខូវប៊យ​ដ៏​ស្រស់ស្អាត ដែល​ផលិត​នៅ​កម្ពុជា​។​

 
​ខោ​ខូវប៊យ​ដែលមាន​តម្លៃ​ប្រមាណ​២០០​ដុល្លារ​អាមេរិក ផលិត​ដោយ​ក្រុមហ៊ុន Outland Denim របស់ លោក James និង អ្នកស្រី Erica​។ ប្តី​ប្រពន្ធ​នៅ​រដ្ឋ Queensland មួយគូ​នេះ បាន​បង្កើត​ក្រុមហ៊ុន​នេះ ឡើង ដើម្បី​ស្វែងរក​ថវិកា ជួយ​ដល់​ស្ត្រី​កម្ពុជា​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការជួញដូរ​ផ្លូវភេទ​។​

អត្ថបទទាក់ទង
 
 
​តាម​ការផ្សាយ​របស់ The Sydney Morning Herald ក្រុមហ៊ុន Outland Denim ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ដោយមាន​ស្ត្រី​ខ្មែរ​៤៥​រូប​បម្រើការ​ដើម្បី​ផ្គត់ផ្គង់​ផលិតផល​ពី​កម្ពុជា​។ អ្នកស្រី Erica បា​នប​ញ​ញ​ជា​ក់ថា ខ្លួន​និង​ស្វាមី ចង់​ជួយ​លើកកម្ពស់​ជីវភាព​ស្ត្រី​ខ្មែរ ដែល​ធ្លាប់​រងគ្រោះ​ដោយ​ការជួញដូរ​ផ្លូវភេទ​។​
 
 
​អ្នកស្រី Erica រំភើបចិត្ត​យ៉ាងខ្លាំង ដោយបាន​ឃើញ​ព្រះ​នាង Meghan ស្លៀកខោ​ខូវប៊យ Brand របស់​ក្រុមហ៊ុន​ខ្លួន​។ គាត់​ចាត់ទុកថា នេះ​ជាការ​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ផងដែរ ដែល​ជំរុញ​ឲ្យ​អ្នកស្រី និង​ស្វាមី កាន់​តែមាន​កម្លាំងចិត្ត​ជួយ​ដល់​ជនរងគ្រោះ​នៅ​កម្ពុជា​៕
 
 
​ 

Tag:
 ​ខោ​ខូវប៊យ​
  Meghan Markle
© រក្សាសិទ្ធិដោយ thmeythmey.com