ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
មុនដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ ត្រូវមានក្បួនច្បាស់លាស់!
24, Oct 2018 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
របៀបដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ ត្រូវធ្វើតាមដំណាក់កាល និងមានវិធីសាស្រ្តច្បាស់លាស់។ បទពិសោធន៍កន្លងមក បានបង្ហាញឱ្យឃើញថា ការធ្វើជាចង្អូរនៅជុំវិញដើមឈើហូបផ្លែសម្រាប់ដាក់ជី និងស្រោចទឹក អាចជួយឱ្យដើមឈើហូបផ្លែលូតលាស់ និងបានផលល្អ។


ដូចនេះ យើងខ្ញុំសូមលើកយករបៀបអនុវត្តនូវបច្ចេកទេសនេះ មកបង្ហាញដូចតទៅ៖
ក- យើងត្រូវជីកចង្អូរជារាងរង្វង់ជុំវិញគល់ឈើដោយកន្លែងជីកចង្អូរ ត្រូវនៅចំកន្លែងចុងមែករបស់ដើមឈើ ឬកូនឈើនោះ ពីព្រោះជាកន្លែងដែលឫសលូតលាស់ដល់ ហើយជាកន្លែងដែលប្រជុំនូវប្រព័ន្ធឫសដែលស្រូបយកជីជាតិ និងទឹកពីដី (រូបទី១ និងរូបទី២)។ ទំហំរបស់ចង្អូរគឺ ទទឹង ១តឹកកន្លះទៅ ២តឹក ហើយជំរៅប្រហែល ១តឹកកន្លះទៅ ២តឹក។
 


ខ- បន្ទាប់មកយើងប្រមូលយកស្លឹកឈើ លាមកសត្វ និងជីធម្មជាតិផ្សេងៗ យកមកដាក់បំពេញតាមចង្អូរនេះ។ នៅពេលចង្អូរពេញ យើងអាចលាយដីពីលើថែមបន្តិចៗ (សូមប្រើដីស្រទាប់លើ)។ យើងក៏អាចយកផេះលាយជាមួយដីបន្ថែមបានដែរ។
 


គ- នៅពេលយើងស្រោចទឹកបន្ថែម យើងស្រោចតែតាមចង្អូរបានហើយ។ ប្រសិនយើងមានជីទឹកសម្រាប់ស្រោចជាការមួយល្អណាស់ ជាពិសេសនៅពេលមុនឈើរៀបចេញផ្លែ ឬកំពុងចេញផ្កាបានបន្តិច។
 


ឃ- ក្នុងរយៈពេល ២-៣អាទិត្យក្រោយមក សារធាតុសរីរាង្គត្រូវបានពុកបន្តិចម្តងៗ ពេលនោះជីក្នុងរណ្តៅក៏ស្រុតចុះដែរ។ ដូចនេះ យើងត្រូវឧស្សាហ៍ដាក់ជីបន្ថែម។
 


ដើម្បីចង់ដឹងថាតើវិធីសាស្ត្រដូចរៀបរាប់ខាងលើអាចជួយនាំមកផលល្អ សូមបងប្អូនកសិករធ្វើការជ្រើសរើសប្រភេទឈើហូបផ្លែ (ឧទាហរណ៍ ត្របែក ក្រូចឆ្មារ ពុទ្រា។ល។)។ ចំនួន ៤ ទៅ ៥ដើម ធ្វើការពិសោធន៍ ហើយធៀបជាមួយអ្វីដែលជាទំលាប់របស់បងប្អូន។ យើងសង្ឃឹមថា ការពិសោធន៍របស់បងប្អូនជួបបានលទ្ធផលល្អ។ ប្រភពនៃឯកសារកសិកម្មនេះ ផ្ដល់សិទ្ធដោយលោកបណ្ឌិត យ៉ង សាំងកុមារ។
 
ដើម្បីទទួលបាន ព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 កសិកម្ម
  ដំណាំហូបផ្លែ
  ដាក់ជី
  ស្រោចទឹក
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com