ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
ចាន់​មុ​ល្លិ​កា ជ្រើសរើស AUPP ព្រោះ​ជឿ​លើ​គុណភាព និង​កម្មវិធី​សញ្ញាបត្រ​ពីរ ដែលមាន​តែមួយគត់​នៅ​កម្ពុជា
24, Oct 2018 , 2:48 pm        
រូបភាព
កញ្ញា សេង ចាន់​មុ​ល្លិ​កា ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​រដ្ឋបាល​ធុរកិច្ច​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​(AUPP)​។ គុណភាព​អប់រំ ការសិក្សា​តាម​កម្មវិធីសិក្សា​ដូច​សហរដ្ឋអាមេរិក ពិសេស​កម្មវិធី​សញ្ញាបត្រ​ពីរ (Daul degree program) ដែលមាន​តែ​នៅ AUPP មួយគត់​នោះ គឺជា​ហេតុផល​ចម្បង​ដែល យុវតី ចាន់​មុ​ល្លិ​កា សម្រេចចិត្ត​បន្ត​ការសិក្សា​របស់ខ្លួន​នៅ AUPP​។ យុវតី សេង ចាន់​មុ​ល្លិ​កា ក៏​ជឿជាក់​ដែរ​ថា រូបនាង​នឹង​ទទួលបាន​ឱកាស​ការងារ​ដ៏​ទូលាយ បន្ទាប់ពី​បញ្ចប់​ការសិក្សា​។​
 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា សេង ចាន់​មុ​ល្លិ​កា ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​រដ្ឋបាល​ធុរកិច្ច នៅ​AUPP ដូចតទៅ​៖ 

 
 
​កញ្ញា សេង ចាន់​មុ​ល្លិ​កា ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​(AUPP) ផ្នែក​រដ្ឋបាល​ធុរកិច្ច​។ កញ្ញា សេង ចាន់​មុ​ល្លិ​កា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​ហេតុផល​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​នាង ជ្រើសរើស​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់ខ្លួន​នៅ AUPP​។ មូលហេតុ​ទី​១ គឺ​កម្មវិធី​សញ្ញាបត្រ​ពីរ​(Daul drgree program) ទី​២ គឺ​ការសិក្សា​ជាមួយ​សាស្ត្រាចារ្យ​ដែលមាន​សញ្ញាបត្រ​បណ្ឌិត និង​មានបទពិសោធន៍​បង្រៀន​យូរ​ឆ្នាំ និង​កម្មវិធីសិក្សា​តាម​ស្តង់ដារ​សហរដ្ឋអាមេរិក​។ 


 
​កញ្ញា សេង ចាន់​មុ​ល្លិ​កា បាន​រៀបរាប់​ពី​ជីវិត​សិក្សា​នៅ​AUPP​រយៈពេល​៣​ឆ្នាំ​មកនេះ​ថា​៖«AUPP បានផ្តល់​បទពិសោធន៍​ដល់​ខ្ញុំ​ជាច្រើន​ក្នុង​រយៈពេល​សិក្សា​៣​ឆ្នាំ​មកនេះ គឺ​ខ្ញុំ​រៀន​បាន​ច្រើន​ខ្ញុំ​ស្គាល់​គេ​បាន​ច្រើន​។ AUPP លើកទឹកចិត្ត​ដល់​សិ​ស្សិ​ធ្វើ​អ្វីមួយ ដូចជា​សកម្មភាព​សង្គម ឬ​ការបង្កើត​ក្លិប​សិក្សា ខ្ញុំ​អាចមាន​បណ្តាញ​ទំនាក់ទំនង​ជាមួយ​សិស្ស​ដទៃទៀត ព្រោះ​ក្រៅពី​ការសិក្សា យើង​មានការ​ពិភាក្សា​ជា​ក្រុម និង​ការសិក្សា​លើ​គម្រោង​ផ្សេងៗ​»​។ 
 
​ទាក់ទង​នឹង​ឱកាស​ការងារ វិញ​យុវតី​រូបនេះ ហាក់​មិន​បារម្ភ​ឡើយ​។ មិន​បារម្ភ ក៏​ព្រោះថា នាង​បានដឹង​យ៉ាងច្បាស់​ពី​ការផ្តល់​ការអប់រំ​ដ៏​មាន​គុណភាព​ខ្ពស់​របស់ AUPP បូកផ្សំ​នឹង​ការសិក្សា​តាម​ស្តង់ដារ​សហរដ្ឋ​អា​រិ​ក រួម​បណ្តាញ​ដ៏​ច្រើន​រវាង សាកលវិទ្យាល័យ AUPP និង​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក​។ កត្តា​ទាំងនេះ ធ្វើ​ឲ្យ​កញ្ញា សេង ចាន់​មុ​ល្លិ​កា ជឿជាក់ថា និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ AUPP នឹង​ងាយស្រួល​ក្នុង​ទទួលបាន​ឱកាស​ការងារ​៕ 
 

Tag:
 AUPP
  សេង ចាន់​មុ​ល្លិ​កា​
 ​អប់រំ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com