ជាតិ
សេដ្ឋកិច្ច
ប្រមុខ​រដ្ឋាភិបាល សន្និដ្ឋានថា ភាពក្រីក្រ​នៅ​កម្ពុជា សល់​តែ​៩​ភាគរយ​ប៉ុណ្ណោះ​
24, Oct 2018 , 8:19 pm        
រូបភាព
​រយៈពេល​ជិត​១០​ថ្ងៃ នៅ​បែលហ្ស៊ិក តួ​ក​គី និង ស្វី​ស សម្តេច ហ៊ុន សែន បាន​និយាយ​ច្រើន​ពី​បញ្ហានយោបាយ និង សេដ្ឋកិច្ចកម្ពុជា ទៅកាន់​បរទេស រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​ទីនោះ​។ ចំពោះ​បញ្ហា​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​មោទនភាព ដែល​ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែមាន​ជីវភាព​ធូរធា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។


 
​ទៅដល់​ស្វី​ស ដែលជា​ប្រទេស​ចុងក្រោយ​នៃ​ការចូលរួម​ប្រជុំ សម្តេច ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ថា កាល​ឆ្នាំ​២០០៤ អត្រា​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា មាន​ដល់​ទៅ​៥៣​ភាគរយ​ឯណោះ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ ក៏​ធ្លាក់​មក​នៅត្រឹមតែ​១៣.៥​ភាគរយ​។ 

អត្ថបទទាក់ទង
 
 
​រហូតមកដល់​ឆ្នាំ​២០១៨​នេះ កម្ពុជា ពុំទាន់​មាន​តួលេខ​ថ្មី ស្តីពី​អត្រា​នៃ​ភាពក្រីក្រ​នោះទេ​។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បញ្ជាក់ថា អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ជាង​១​ភាគរយ ជា​រៀងរាល់ឆ្នាំ​។ 
 
​ដូច្នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សន្និដ្ឋានថា រយៈពេល​៤​ឆ្នាំ​មកនេះ គឺ​ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ យ៉ាងហោចណាស់ អត្រា​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ប្រមាណ​៤​ភាគរយ​បន្ថែមទៀត​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេលនេះ អត្រា​នៃ​ភាពក្រីក្រ​របស់​យើង នៅសល់​ប្រហែល​៩​ភាគរយ​ប៉ុណ្ណោះ​»៕ 
 
 

Tag:
 ​ក្រីក្រ​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com