លោក ជា សុផារ៉ា ប្រាប់​ឲ្យ​ពលរដ្ឋ​ខេត្តក្រចេះ ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​សន្តិវិធី​ជាមួយ​អាជ្ញាធរ​
ជាតិ
លោក ជា សុផារ៉ា ប្រាប់​ឲ្យ​ពលរដ្ឋ​ខេត្តក្រចេះ ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​សន្តិវិធី​ជាមួយ​អាជ្ញាធរ​
24, Oct 2018 , 8:59 pm        
រូបភាព
Front រូបពីហ្វេសប៊ុលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Front រូបពីហ្វេសប៊ុលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​ឲ្យ​ពលរដ្ឋ​ខេត្តក្រចេះ​ដោះស្រាយ​បញ្ហាដីធ្លី​ជាមួយ​អាជ្ញាធរ ដោយ​សន្តិវិធី ដើម្បី​ទទួលបាន​ដំណោះស្រាយ​ត្រឹមត្រូវ​។ សំណើរ​របស់លោក ជា សុផារ៉ា ធ្វើឡើង​ក្នុង​គ្រា​ជួប​ដំណោះស្រាយ​បញ្ហា​ពលរដ្ឋ​ខេត្តក្រចេះ​ជាច្រើន​គ្រួសារ បាននាំគ្នា​ឡើងមក​តវ៉ា​ករណី​វិវាទ​ដីធ្លី នៅមុខ​ទី​ស្នាក់​ក្រសួង​រៀបចំ​ដែនដី​។​

 
​ពលរដ្ឋ​ដែល​នាំគ្នា​ឡើងមក​តវ៉ា​នេះ គឺពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ជាមួយ​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ស្ថិតនៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ ប៉ុន្តែ​បញ្ហា​តវ៉ា​នេះ បានបញ្ចប់​ទៅវិញ នៅពេលដែល​ពួកគេ បាន​ជួប​ដោះស្រាយ​ជាមួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​។ 






 
​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង បានបញ្ជាក់​ដូច្នេះ​ថា​៖«​តំណាង​ប្រជាពលរដ្ឋ​ទទួលស្គាល់ថា បាន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ដែល​បានផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច ជូន​ក្រុមហ៊ុនចំការកៅស៊ូ មេមត់ ពិតប្រាកដ​មែន ដោយ​ខ្វះ​ដី​បង្កបង្កើនផល​។ បន្ទាប់មក​ក៏បាន​យល់ព្រម​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ដើម្បី​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តក្រចេះ សំដោះ​ព​ន្លឿ​ន​ការធ្វើ​អត្តសញ្ញាណ​កម្ម​ពី​មូលដ្ឋាន​ដើម ដែល​ពួកគេ​រស់នៅ​អចិន្ត្រៃយ៍​ឲ្យ​បានច្បាស់លាស់ ហើយ​យល់ព្រម​ទទួលយក​ដី តាម​ទំហំ និង​ទីកន្លែង​តាម​ការរៀបចំ​របស់​អា​ជ្ញា​ធរ​ខេត្តក្រចេះ​»​។​


រូបពីហ្វេសប៊ុលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 
​បើតាម​ក្រសួង​រៀបចំ​ដែនដី ពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​តវ៉ា ដែល​ខ្វះ​ដី​លំនៅឋាន និង​ដី បង្កបង្កើនផល​ពិតប្រាកដ ដោយ​ដាក់សំណើរ​តាមរយៈ​អាជ្ញាធរ​ដែនដី​សាមី ស្របតាម​នីតិវិធីសម្បទា​ន​ដី​សង្គមកិច្ច​។​
 
​ជាមួយនេះ​ក្រសួង ក៏​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ ចំពោះ​ពលរដ្ឋ​ណា ដែល​បន្តសកម្មភាព​ចូល​ទន្ទ្រាន​ដី​រដ្ឋ ញុះញង់ និង​ក្លែងបន្លំ​ព័ត៌មាន​មិន​ពិត ។​«​ប្រជាពលរដ្ឋ​សន្យា​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ក្នុងការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន​ដី​រដ្ឋ ការ​ញុះញង់ និង​ការ​ក្លែងបន្លំ​ផ្ដល់ព័ត៌មាន​មិន​ពិត ដែល​បង្ក​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរការ​ដោះស្រាយ​»​។ នេះ​បើតាម​ក្រសួង​រៀបចំ​ដែនដី​៕

Tag:
 ​ជា សុផារ៉ា​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com