ជាតិ
សេដ្ឋកិច្ច
ពិនិត្យ​៥​ស្ថានីយ​នៅ​ភ្នំពេញ រកឃើញ ៤​ស្ថានីយ​លក់​មិន​ត្រឹមត្រូវ​
25, Oct 2018 , 8:39 am        
រូបភាព
រូពពីកាំកុងត្រូល
រូពពីកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​ស្ថានីយ​ចំនួន​៥​ទីតាំងនៅ​ភ្នំពេញ នៅ​ថ្ងៃទី​២៤​ខែតុលា ដោយ​ជា​លទ្ធផល​រកឃើញថា ស្ថានីយ​/​ដេប៉ូ​ចំនួន​៤​ទីតាំង ក្នុងចំណោម​នោះ ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​ការលក់ដូរ​របស់ខ្លួន​។​


 
​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញថា​ស្ថានីយ​១​ទីតាំង​លក់​ប្រេង​មិន​គ្រប់​លីត្រ​។ ស្ថានីយ​ចំនួន​៣​ទីតាំង​ទៀត លក់​មិន​គ្រប់​លីត្រ ហើយ​ខុស​ផ្នែក​គុណភាព​ទៀត​។ ដោយឡែក​មាន​ស្ថានីយ​១​ប៉ុណ្ណោះ​ក្នុងចំណោម​៥ ដែល​អនុលោម​ទាំង​គុណភាព និង​បរិមាណ​។​
 
​បន្ទាប់ពី​តម្រូវ​ឲ្យ​ចុះកិច្ចសន្យា​កែ​កំហុស​របស់​ម្ចាស់​ស្ថានីយ​ដែល​ធ្វើ​អាជីវកម្ម​មិន​ត្រឹមត្រូវ​ទាំងនោះ​ហើយ មន្ត្រី​កាំកុងត្រូល​បាន​ព្រមាន​ផ្សាយ​ឈ្មោះ​ជា​សាធារណៈ បើ​រកឃើញ​កំហុស​ជា​លើក​ទី​២ ឬ​អាច​ប្រឈម​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​៕ 
 

Tag:
 កាំកុងត្រូល​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com