ជាតិ
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​៖ ការលាង​បន្លែ​ជាមួយ​អំបិល មិនអាច​កម្ចាត់​សារ​ធា​តុ​គីមី និង​មេរោគ​បានទេ​
25, Oct 2018 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ វត្តមាន​បន្លែ ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពុល​ប៉ះពាល់​សុខភាព បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លាចញញើត​យ៉ាងខ្លាំង ហើយ​វា​ក៏​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ មុននឹង​ជ្រើសរើស​បន្លែ ផ្លែឈើ​ណាមួយ​មក​ទទួលទាន​ម្តងៗ ត្រូវ​លាង​សម្អាត​បន្លែ​ផ្លែឈើ​ទាំងនោះ​ច្រើនដង ឬ​លាង​បន្លែ​ជាមួយនឹង​អំបិល​ជាដើម​។ ប៉ុន្តែ​វិធីសាស្ត្រ​ទាំងនេះ មិនអាច​កម្ចាត់​សារ​ធា​តិ​គីមី និង​មេរោគ​បានទេ​។ 
 
«​ការលាង​ជាមួយ​ទឹកអំបិល តើ​វា​អាច​បន្សាប​ជាតិពុល​បាន​ឬ​អត់​? គឺ​អត់​អាច​បានទេ​»​។ នេះ​ជាការ​លើកឡើង​របស់ លោកស្រី ចេក សុថា អនុប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​រាជបណ្ឌិត្យសភា​។ បើតាម​លោកស្រី ចេក សុថា អំបិល គ្រាន់តែ​អាច​សម្លាប់​មេរោគ​តូចៗ​ដែលមាន​នៅលើ​បន្លែ​បាន តែ​បើជា​សារធាតុ​ធ្ងន់ធ្ងរ ដូចជា​ពពួក Toxic  ដែល​គេ​ប្រើ​ក្នុង​ថ្នាំពុល មិនអាច​បំបាត់​វា​បានទេ​។ 

អ្នកស្រី ចេក សុថា ក៏បាន​លើកឡើង​ពី​ការស្រាវជ្រាវ​ខ្លះ​កន្លងមក​ដែរ​ថា ការលាង​បន្លែ​ជាមួយ​អំបិល អាច​បង្ក​ជា​បញ្ហា​វិញ ព្រោះ​អំបិល វា​អាច​ទៅ​ចូលរួម​ធ្វើ​ប្រតិកម្ម​ជាមួយ​សារធាតុ​គីមី​មួយចំនួន បង្កើតជា​សារធាតុ​មួយ​ថ្មី​ទៀត​។ អ្នកជំនាញ​រូបនេះ មិន​លើកទឹកចិត្ត​ឲ្យ​លាង​បន្លែ​ជាមួយ​អំបិល​នោះឡើយ​។ 


 
​បើ​វិធី​ខាងលើ គ្មាន​ប្រសិទ្ធភាព​១០០​ភាគរយ តើ​ពលរដ្ឋ​ត្រូវ​នៅ​ប្រឈម​នឹង​ការបរិភោគ​បន្លែ ផ្លែឈើ​ដែលមាន​សារធាតុ​គីមី និង​មេរោគ​ដែល​ប៉ះពាល់​សុខភាព​រាល់ថ្ងៃ​ឬ​?  ហើយ​តើ​ពិតជា​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ទេ​មែន​ទេ​? 
 
​ទឹក​លាង​បន្លែ​-​ផ្លែឈើ​សម្រាប់​លាងជម្រះ​សារធាតុ​គីមី និង​មេរោគ​ឈ្មោះថា អា​កតា បាយ​អូ​(Acta Bio ) អាច​ដោះស្រាយ​នេះ​បាន​។ ទឹក​លាង​បន្លែ ផ្លែឈើ Acta Bio ត្រូវបាន​ផលិតឡើង​ស្របតាម​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​របស់​កម្ពុជា​ផងដែរ​។ ទឹក Acta Bio អាច​សម្អាត​ជាតិពុល និង​មេរោគ​ជាង​៩៩% ដោយ​លោកអ្នក​ដាក់​លាយ​ជាមួយ​ទឹក និង​ត្រាំ​រយៈ ១៥ - ៣០​នាទី រួចជាស្រេច​។ 


 
​ទឹក Acta Bio មាន​សមត្ថភាព​ជួយ​សម្អាត​មេរោគ​ដូចជា ពពួក​ពង​ព្រូន មេរោគ​រាក គ្រុនពោះវៀន រលាក​ក្រពះ និង​ក្រុម​មេរោគ​ផ្សិត​។ លើសពីនេះ វា​ជួយ​សម្អាត​សារធាតុ​គីមី​នៅលើ​បន្លែ ផ្លែឈើ រក្សា​វីតាមីន និង​សោភ័ណភាព​ដូចដើម ហើយ​ធ្វើ​ឲ្យ​អាហារ​របស់លោក​អ្នកមាន​សុវត្ថិភាព និង​សុខ​ភាពល្អ​។  
 
​លោកអ្នក​អាច​រក​ទិញ​ទឹក​លាង​បន្លែ ACTA Bio បាន​នៅ​គ្រប់​ឱសថស្ថាន ផ្សារ​ទំនើប​នានា​ទូទាំងប្រទេស​កម្ពុជា​។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​លេខ ០៩២ ៥៣១ ០០០/០៨៦ ៧៦០ ១២៧ ឬ​តាម​គេហទំព័រ www.actabio.com  និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Acta Bio ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com