ជាតិ
សេដ្ឋកិច្ច
លោក គឹម ន​រិ​ទ្ធិ​៖ យុវជន​ត្រូវ​ចេះ​៥​ជំនាញ​មុននឹង​បើក​អាជីវកម្ម​
28, Oct 2018 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ សហគ្រិន​វ័យក្មេង លោក គឹម ន​រិ​ទ្ធិ ម្ចាស់​អាជីវកម្ម (Startup) The Desk Coworking Space បានផ្ដល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ​ថា មុននឹង​ចាប់ផ្ដើម​អាជីវកម្ម យុវជន​ត្រូវ​ស្វែងយល់​ពី​សក្តានុពល​រប​ស់​ខ្លួន ដូចជា ចំណេះដឹង ជំនាញ បទពិសោធន៍ ទំនាក់ទំនង​ល្អ បង្កើត​ម៉ាក​សញ្ញា​សម្រាប់​ខ្លួន និង​ស្វែងរក​គ្រូបង្វឹក​ក្នុងការ​ប្រឹក្សា​យោបល់​ផ្សេងៗ​ពេល​មាន​បញ្ហា​។

 
​លោក​បាន​លើកឡើងថា​៖ «​សុំ​ឲ្យ​ពួកគាត់​វិនិយោគ​លើ​ខ្លួនឯង​ជាមុន មុននឹង​ចាប់ផ្ដើម​អាជីវកម្ម ក្នុងន័យនេះ​ខ្ញុំ​ចង់​ឲ្យ​ពួកគាត់ បើសិន​គាត់​ចង់​បើក​អាជីវកម្ម​មួយ​គាត់​គួរតែ​ចំណាយពេល ៣ ទៅ​៥​ឆ្នាំ ដើម្បី​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន ឬ​ស្ថាប័ន​នានា ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​បទពិសោធន៍ នៅក្នុង​នឹង​ពួកគាត់​អាច​វិនិយោគ​ទៅលើ​ចំណេះដឹង​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការបើក​អាជីវកម្ម​»​។ 
 
​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លោក គឹម ន​រិ​ទ្ធិ ម្ចាស់​អាជីវកម្ម The Desk Coworking Space ដូចតទៅ​នេះ​




 
​សហគ្រិន​វ័យក្មេង​រូបនេះ បន្ថែមថា កា​វិនិយោគ​លើ​ជំនាញ​គឺ​សំខាន់​ណាស់​មុននឹង​ចេញ​ធ្វើ​ជំនួញ​។ លោក​និយាយថា​៖ «​ខ្ញុំ​គិតថា​មនុស្ស​ភាគច្រើន ពេលដែល​ចាប់ផ្ដើម​អាជីវកម្ម យើង​គិត​ទៅដល់​កត្តា​លុយកាក​ជាធំ ប៉ុន្តែរ​តាមពិត យើង​ប្រហែលជា​ភ្លេច​ថា​ជំនាញ​វា​គឺជា​ទ្រព្យសម្បត្តិ​មួយ​ដែលមាន​តម្លៃ​»​។​


 
​លោក បន្តថា ការចាប់ផ្ដើម​អាជីវកម្ម​មួយ​ឲ្យ​មានដំណើរ​ការ​ទៅបាន​ល្អ មិនមែនជា​រឿង​ងាយស្រួល​នោះទេ ហើយ​វា​ក៏​ជា​ទំនួល​ខុសត្រូវ​ខ្ពស់​ថ្មី​មួយទៀត សម្រាប់​សហគ្រិន​ផងដែរ លើ​គ្រប់ផ្នែក​ទាំងអស់ ទាំង​ផ្នែក​លក់ រដ្ឋបាល ធនធានមនុស្ស ហិរញ្ញ​វ​ត្តុ ហើយក៏​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង និង​រក​ទីផ្សារ ព្រោះ​កន្លែងធ្វើការ​រួមគ្នា​នៅ​ថ្មី សម្រាប់​ទីផ្សារ​កម្ពុជា​៕

Tag:
 Startup
  លោក គឹម ន​រិ​ទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com