កីឡាជាតិ
ជាតិ
Terengganu របស់ ប៊ី​ន ចន្ថា​ធា​រី បាន​ជើងឯក​រង Malaysia Cup
29, Oct 2018 , 8:59 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់ Terengganu របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ប៊ី​ន ចន្ថា​ធា​រី បានបញ្ចប់​ត្រឹម​ជើងឯក​រង នា​ការប្រកួត​ដណ្តើមពាន​រង្វាន់ Malaysia Cup ក្រោយ​ចាញ់ Perak ក្នុង​លទ្ធផល ៤-១ ដោយ​បាល់​កាត់សេចក្តី ក្រោយ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

 
​លទ្ធផល​នេះ​វា​ផ្ទុយទៅនឹង​ការរំពឹងទុក​របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង ប៊ី​ន ចន្ថា​ធា​រី ដែល​រំពឹង​ជួយ​ក្លិប​ឲ្យ​លើក​ពាន Malaysia Cup ដើម្បី​ធ្វើជា​កាដូ មុន​មកជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រជែង​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។ សម្រាប់​ការប្រកួត​នេះដែរ កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​វៀតណាម ម៉ាឡេស៊ី ឡាវ និង​មី​យ៉ាន់​ម៉ា​។ 


 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម Terengganu បាន​ទម្លាក់​ក្រុម​ជើងឯក​៥​ម័​យ​កាល Johor Darul Ta’zim ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៣-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ Kerak ទម្លាក់ Sabah ជាមួយ​លទ្ធផល ៧-២៕
 
 

Tag:
 ​បាល់ទាត់​
  ប៊ី​ន ចន្ថា​ធា​រី​
  Malaysia Cup
© រក្សាសិទ្ធិដោយ thmeythmey.com