អត្ថបទពាណិជ្ជកម្ម
​អេ អឹម ខេ ភីអិលស៊ី ផ្អាក​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ ៣១ ខែតុលា ដល់ ០៤ ខែ វិច្ឆិកា
29, Oct 2018 , 4:02 pm        
រូបភាព
ដោយ:
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី  មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​អតិថិជន​ទាំងអស់​មេត្តា​ជ្រាបថា គ្រឹះស្ថាន​យើងខ្ញុំ នឹង​ផ្អាក​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​នៅ​គ្រប់​សាខា ភ្នាក់ងារ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់ ទាំងអស់​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ០២:០០ រសៀល នា​ថ្ងៃ​ពុធ ទី​៣១ ខែតុលា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ដាក់​ដំណើរការ​ប្រព័ន្ធ​ធនាគារ​ស្នូល​ថ្មី TEMENOS (T24) ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​គ្រឹះស្ថាន និង​ផ្ដល់ជូន​នូវ​សេវាកម្ម​កាន់តែ​សម្បូរបែប​ជូន​អតិថិជន​។​
 
​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​នឹង​ចាប់ផ្តើម​ដំណើរការ​ជាធម្មតា​វិញ​នៅ ថ្ងៃ​ចន្ទ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​
 
​យើងខ្ញុំ​សូម​អធ្យាស្រ័យ​ចំពោះ​បញ្ហា​រំខាន និង​សូម​អរគុណ​ចំពោះ​ការអត់ធ្មត់​របស់លោក​អ្នក​ក្នុងអំឡុង​ពេលនេះ​។ 
 
​សូម​អរគុណ​សម្រាប់​ការប្រើប្រាស់​សេវា​ហរិញ្ញវត្ថុ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​។​
 
​ព័ត៌មាន​បន្ថែម​៖ ០២៣ ២២០ ២០២ / ១៨០០ ២០០ ២០០៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com