ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ បដិសេធថា គ្មានសាឡង់បូមខ្សាច់នៅព្រះសីហនុទេ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ព្រះសីហនុ៖ មិនមានករណីបូមខ្សាច់នៅខេត្តព្រះសីហនុទេ។ នេះជាការបដិសេធរបស់អ្នកនាំពាក្យខេត្ត ដែលឆ្លើយតបនឹងការរិះគន់របស់ពលរដ្ឋ ពីរឿងសាឡង់បូមខ្សាច់ចំនួន១គ្រឿង និងសាឡង់ដឹកជញ្ជូនខ្សាច់ចំនួន២គ្រឿងចតនៅឆ្នេរឯករាជ្យ(ឆ្នេរ៧ជាន់) ។
លោក ឱ សារឿន អ្នកនាំពាក្យរដ្ឋបាលព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា សាឡង់បូមខ្សាច់ចំនួន៣គ្រឿង ដែលចតនៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុនោះមិនមែនជាការបូមខ្សាច់សមុទ្រនោះទេ។
«ការពិតសាឡាង់បូមខ្សាច់ទាំងនោះ គឺជាសាឡង់ដែលផ្ទុកទៅដោយខ្សាច់ទន្លេ សម្រាប់យកមកផ្គត់ផ្គង់គ្រឿងសំណង់ ដែលនៅតាមមូលដ្ឋាននោះតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលព្រះសីហនុ ដែលស្នើឲ្យពលរដ្ឋកុំឲ្យមានការភ័ន្តច្រឡំ លើករណីនេះ។
បើតាមលោក ឱ សារឿន ការដឹកខ្សាច់តាមសាឡង់ តាមផ្លូវទឹកពីស្ទឹងស្រែអំបិល មកឆ្នេរឯករាជ្យនេះ ដើម្បីកាត់បន្ថយការខូចខាតផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ។
សាឡង់ទាំងនេះ គឺត្រៀមសម្រាប់ផ្ទេរខ្សាច់ពីខេត្តផ្សេង ដើម្បីយកមកចាក់បំពេញមួយផ្នែកនៃទឹកបឹងព្រែកទប់ តាមសំណង់អាគារនៅទីក្រុង។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com