«​ចូរ​ខ្មែរ​មួយចំនួន​កុំ​នាំគ្នា​គិត​ខុស​ដោយ​ចង់​បានតែ​ពីរ​ដ្ឋ ផ្ទុយទៅវិញ ត្រូវតែ​ជួយ​រដ្ឋ​…!»
បទវិភាគ
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
«​ចូរ​ខ្មែរ​មួយចំនួន​កុំ​នាំគ្នា​គិត​ខុស​ដោយ​ចង់​បានតែ​ពីរ​ដ្ឋ ផ្ទុយទៅវិញ ត្រូវតែ​ជួយ​រដ្ឋ​…!»
31, Mar 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលរដ្ឋ ឬ​គ្រួសារ​ខ្មែរ​មួយចំនួន​នៅតែ​គិត​ខុស​ដោយ​សន្ម​ត់​ខ្លួនឯង​ថា កូនចៅ​ត្រូវតែមាន​ការងារ​រដ្ឋ​មួយ​ធ្វើ ព្រោះ ការងារ​រដ្ឋ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួលបាន​ប្រាក់ខែ​មួយ​ពិតប្រាកដ មិន​ជួប​ហានិភ័យ​។ តែ​នៅពេលដែល​ទទួល​បានកា​រងារ​រដ្ឋ​ធ្វើ​ហើយ ពួកគេ​មិនបាច់​ទៅធ្វើ​ការងារ​ទេ ពួកគេ​ត្រូវ​ទៅធ្វើ​ការងារ​ផ្សេងៗ ហើយ​ចាំតែ​បើក​ប្រាក់ខែ​ពី​រដ្ឋ​បាន​ហើយ​។ តើ​នេះ គឺជា​គំនិត​ជួយ​ជាតិ និង​ជួយ​រដ្ឋ​ឬទេ​? ចម្លើយ គឺថា គំនិត​នេះ គឺជា​គំនិត​អន់ថយ «​បំផ្លាញ​»​ជាតិ ឬ​«​បំផ្លាញ​»​រដ្ឋ​។ បើ​យក​ប្រាក់ខែ​ពីរ​ដ្ឋ ហើយ​មិន​ធ្វើ​ការជួយ​រដ្ឋ មិនមែនជា​គំនិត​នៃ​ពលរដ្ឋ​ជឿនលឿន​ឡើយ​។


 
​ចូរ​កុំ​នាំគ្នា​គិត​ខុស​ដោយ​យល់ថា ការងារ​រដ្ឋ​ជាការ​ងារ​គ្រាន់តែ​មក​«​ទុំ​»​ដើម្បី​ទទួលយក​ប្រាក់ខែ​ប៉ុណ្ណោះ​។ តែ​វា​ជាការ​ងារ​ពិតប្រាកដ ថ្លៃថ្នូរ វា​ជា​ការងារ​បម្រើ​ជាតិ និង​បម្រើប្រជាជន​យ៉ាង​មោះមុត​។ វា​មិនមែនជា​ការងារ​«​លំ​»​ៗ ទេ​។ ប្រសិនបើ​ម្នាក់ៗ​គិតតែ​ចង់បាន​ពីរ​ដ្ឋ ហើយ​អត់​ជួយ​រដ្ឋ​វិញ តើ​រដ្ឋ​ប្រឈម​នឹង​ការ​ក្ស័យធន​មែន​ឬទេ​? រដ្ឋ​បើក​ប្រាក់ខែ​ជូន​មន្ត្រី ហើយ​មន្ត្រី (​មួយចំនួន​) មិន​ធ្វើការ មានន័យ​យ៉ាងច្បាស់​ថា ម៉ាស៊ីន​ចង្វាក់​ផលិតកម្ម ឬ​ផលិតភាព​របស់​រដ្ឋ​ពិតជា​ថយចុះ​។ ប្រធានាធិបតី​ទី​៣៥​នៃ​សហរដ្ឋអាមេរិក John Fitzgerald Kennedy បាន​និយាយថា​៖«​ចូរ​កុំ​សួរថា តើ​ជាតិ​អាចធ្វើ​អ្វី​សម្រាប់​អ្នក តែ​អ្នក​វិញ​ទេ​ដែល​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​ជាតិ​»​។ 
 
​ឃ្លា​នេះ មានន័យ​គ្រប់គ្រាន់ សម្រាប់​ពលរដ្ឋ​ម្នាក់ៗ មិន​ថា តែ​ជនជាតិខ្មែរ​ទេ តែ​ពលរដ្ឋ​នៃ​គ្រប់​ជាតិ​សាសន៍​។ បើ​ចង់​ឲ្យ​ជាតិ​ខ្លាំង រីកចម្រើន ពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​ជួយ​ជាតិ ពោល គឺ​មិនមែន មក​«​បឺត​»​ពី​ជាតិ​នោះទេ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com