អត្ថបទពាណិជ្ជកម្ម
មក​មើល​លក្ខណៈពិសេស Nokia 2.1 តម្លៃ ១១៥ ដុល្លារ ដែលមាន​រន្ធ​បំពង​សំឡេង​២ និង​ថាមពល​ថ្ម​ដល់​ទៅ​២​ថ្ងៃ​
31, Oct 2018 , 5:54 pm        
រូបភាព
ដោយ:
​ទូរ​សព្ទ Nokia 2.1 តម្លៃ ១១៥ ដុល្លារ ទើបតែ​យកមក​វាយលុក​ទីផ្សារ​នៅ​កម្ពុ​ជាថ្មីៗ​កាលពី​ថ្ងៃទី ២៤ ខែតុលា កន្លងទៅនេះ​ជាមួយ​កាដូរ​ថែម​ជាច្រើន​ដូចជា ស្រោម​ទូរ​សព្ទ​, ស្គ្រី​ន​ទូរ​សព្ទ និង​កាបូប​ដ៏​ស្រស់ស្អាត​របស់ Nokia លើសពីនេះ​ក៏មាន​បន្ថែម​ស៊ីម​កាត អ៊ីនធឺណិត ១០GB/​ខែ  រយៈពេល​មួយឆ្នាំ​ពី​ក្រុមហ៊ុន​Cellcard ។
 
​ទូរ​សព្ទ​នេះ​មាន​ចំណុចខ្លាំង​២ ដែល​ទូរ​សព្ទ​មួយ​នេះ​ធ្វើការ​បានល្អ​ទៅ​ថាមពល​ថ្ម ដែល​អាច​កំដរ​អ្នក​បាន​រហូតដល់​ទៅ​២ ថ្ងៃ និង​ចំណុច​មួយទៀត​វា​ក៏​ជា​ជើង​ខ្លាំង​ក្នុងការ​បំពង​សំឡេង​ដោយ​វា​បំពាក់​មកជា​មួយ​រន្ធ​បំពង​សំឡេង (Storeo Speaker)​ដល់​ទៅ​២ ដែល​នេះ​កាន់តែ​ធ្វើការ​ទស្សនា​ភាគ​យន្ត និង​ស្ដាប់​តន្ត្រី​ផ្សេងៗ​របស់​អ្នក​កាន់តែ​ទទួលបាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។  ផ្នែក​អេក្រង់​វា​បំពាក់​មកជា​មួយ​អេក្រង់ LCD ៥.៥ អ៊ី​ញ អាច​បង្ហាញ​រូបភាព 720 x 1280 Pixel និង​ក្រាល​ដោយ​កញ្ចក់ Corning Gorilla ដែល​អាចជួយ​កា​ពារ​អេក្រង់​បាន​មួយកម្រិត​។ 


 
​កម្លាំង​ម៉ាស៊ីន​វិញ Nokia 2.1 ប្រ​ត្ត​ប​ត្តិ​ការ​ដោយ​ប្រព័ន្ធ Android 8.1 Oreo (Android One) បំពាក់ CPU Quad-core 1.4 បន្ទះ​ឈី​ប Qualcomm 8917 Snapdragon 425 និង​បំពាក់ GPU Adreno 308 ទូរ​សព្ទ​តម្លៃ​មិន​ដល់​២០០​ដុល្លារ​នេះ​មាន RAM 1GB និង​មាន​អង្គ​ផ្ទុក​ទិន្ន័យ 8GB និង​អាច​បន្ថែម​បាន​រហូតដល់ 128GB​។  ងាក​មក​មើល​ផ្នែក​កាមេរ៉ា​នេះ​វិញ​កាមេរ៉ា​មុខ ទំហំ 5MP  និង 8MP ផ្នែក​ខាងក្រោយ​។ ចំណុច​ពិសេស​របស់​ទូរ​សព្ទ​នេះ​វា​បំពាក់​មកជា​មួយ​ថាមពល​ថ្ម 4000 mAh battery ដែល​ថាមពល​ប៉ុណ្ណេះ​អាច​កំដរ​អ្នក​រហូតដល់​ទៅ​២​ថ្ងៃ​៕
 
​តោះ​មក​មើល Video ទូរ​សព្ទ Nokia 2.1
 

© រក្សាសិទ្ធិដោយ thmeythmey.com