ជាតិ
រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ​សម្រាប់​ដាក់​តាំងនៅ​ក្រុង​ប៊ុ​យ​ការ៉េ​ស ប្រទេស​រូ​ម៉ា​នី​
01, Nov 2018 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​ពិធី​សាសនា​មួយនា​ថ្ងៃទី​១ ខែវិច្ឆិកា នេះ ដើម្បី​ថ្វាយ​ដល់​រូបសំណាក​របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សម្រាប់​សិត​យកទៅដាក់​នៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​ន​នី ទីក្រុង​ប៊ុ​យ​ការ៉េ​ស ប្រទេស​រូ​ម៉ា​នី​។​

 
​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​ឲ្យ​ថា សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ជ្រើស​រើសយក​រូប​គំរូ​ទី​១ ក្នុងចំណោម​រូប​គំរូ​ចំនួន​២​នៃ​ព្រះឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ សម្រាប់​សិត​យកទៅដាក់​នៅ​លាន​ហ្វ្រ​ង់​កូ​ហ្វូ​ន​នី ទីក្រុង​ប៊ុ​យ​កា​រេស ប្រទេស​រូ​ម៉ា​នី​។​
 
​រូបសំណាក​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​ស្ថាបនិក​នៃ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​អន្តរជាតិ ក៏ដូចជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​រវាង​កម្ពុជា​-​រូ​ម៉ា​នី តាម​សំណើរ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៕





Tag:
 ហ្វ្រ​ង់​កូ​ហ្វូ​នី​
  រូបសំណាក​
  ព្រះ​បរម​រតន​កោដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com