ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម៖ ទំនិញមនុស្សធម៌មិនតម្រូវឱ្យបង់កម្រៃសេវាត្រួតពិនិត្យ រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ការនាំចូលទំនិញមានលក្ខណៈមនុស្សធម៌ ដែលពុំមានគោលដៅពាណិជ្ជកម្ម ឬទំនិញសម្រាប់យកមកបម្រើការជូនក្រសួង អង្គភាព ស្ថាប័នរបស់រាជរដ្ឋាភិបាលនោះ ក្រសួងពាណិជ្ជកម្ម មិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ ឬ បង់កម្រៃសេវាត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកម្ពុជាឡើយ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ផលិតផលទំនិញទាំងនោះ ត្រូវមានភាពអនុលោមតាមលក្ខខណ្ឌបច្ចេកទេស ច្បាប់ និងបទប្បញត្តិពាក់ព័ន្ធ ជាធរមាន។
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ថា៖ «ក្នុងករណីចាំបាច់ដែលពាក់ព័ន្ធនឹងបញ្ហាគុណភាព សុវត្ថិភាពទំនិញ ពិសេសដើម្បីធានាការពារសុខភាពជូនអ្នកប្រើប្រាស់ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល និងសហការដាក់ចេញនូវប្រព្រឹត្តកម្មជាក់លាក់ ទៅតាមអាណត្តិទទួលខុសត្រូវរបស់ខ្លួន»។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនឹងបន្តប្រឹងប្រែងកែសម្រួលបែបបទ និងនីតិវិធីនៃការផ្ដល់សេវាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មបន្ថែមទៀត ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរ ដោយឈរលើមូលដ្ឋានគោលការណ៍នៃកិច្ចសម្រួលពាណិជ្ជកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com