អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សាម​សុង​ផ្ដល់​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​នៅ​សាលាបឋមសិក្សា​ឃ្មួញ​
02, Nov 2018 , 5:01 pm        
រូបភាព
​រាជធានី​ភ្នំពេញ - ក្នុង​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​ដែល​កម្មវិធី «Samsung Love & Care» បាន​បង្កើតឡើង​ហើយ​នេះ​ក៏​ជា​ឆ្នាំ​ទី​៣​ដែល​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​និង​បង្កើត កម្មវិធី​នេះ​ម្តងទៀត​ដោយមាន​ការចូលរួម​ពី អ្នកស្ម័គ្រចិត្ត​ជាច្រើន​នាក់ ក្នុង​គោលបំណង​ដើម្បី​ផ្តល់ជូន​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត សម្ភារៈ​សិក្សា និង​ដប​ទឹក​សម្រាប់​សិស្សានុសិស្ស​ជាង ៤០០​នាក់ នៅ​សាលាបឋមសិក្សា​ឃ្មួញ​ដែល ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។
 
​កម្មវិធី Love and Care គឺជា​គំនិត​ផ្តួចផ្តើម​សកម្មភាព ស្ម័គ្រ​ចិត្តជា​សកល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​សាម​សុង ហើយ ឆ្នាំនេះ​ផងដែរ ក្រុមហ៊ុន​សាម​សុង​បានជ្រើសរើស​យក​សាលាបឋមសិក្សា ឃ្មួញ ក្នុងការ​ផ្ដល់ជូន​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ដល់​សិក្សា​នុ​សិស្ស លោកគ្រូ អ្នកគ្រូ​ដើម្បី​សម្រួល​ដល់​ការ​ទទួលទាន​ប្រចាំថ្ងៃ​។ 
 
​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ថៃ​សាម​សុង អេ​ឡិ​ក​ត្រូ​និក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា «​យើង​តែងតែ​ប្តេជ្ញាចិត្ត​ថា យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សម្ថ​ភាព​ក្នុងការ​បង្កើត​សមិទ្ធផល​អាជីវកម្ម ក្នុងការ​ចូលរួមចំណែក​ជាមួយនឹង​សហគមន៍​។​ក្រៅពី​កិច្ចការ​អាជីវកម្ម​ដែល​នាំមក​នូវ​ជីវិត​ងាយស្រួល និង​ផាសុកភាព​ដល់​អតិថិជន​របស់​យើង យើង​តែងតែ​បោះជំហាន​ឈានទៅ​មុខ និង​ផ្ដល់​អត្ថប្រយោជន៍​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍ និង​សង្គមជាតិ​ដែល​យើង​រស់នៅ​កាន់តែ​ប្រសើរ​»​។​


 
​លោក  បាន​បន្ថែមទៀតថា «​ផលិតផល​សាម​សុង បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជាជន ហើយ​បុគ្គលិក​យើង​ក៏បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​សកម្មភាព​មនុស្សធម៌ សប្បុរសធម៌ និង​មេត្តាធម៌ មិន​ថា​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​។ ម្យ៉ាងវិញទៀត យើង​តែងតែ​ចាត់ទុក​កុមារ និង​ក្មេងៗ​ជំនាន់​ក្រោយ​ជា​ទំ​ពាំ​ស្នង​ឬ​ស្សី និង​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ណាមួយ កុមារៗ​នៅ​សាលារៀន​របស់​យើង​ក្នុងថ្ងៃនេះ​នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​
 
​លោក សេង តូ​នាយក​សាលាបឋមសិក្សា​ឃ្មួញ បាន​មានប្រសាសន៍ថា «​ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​សកម្មភាព​សប្បុរសធម៌​របស់​ក្រុមហ៊ុន​សាម​សុង​ក្នុងថ្ងៃនេះ​តាមរយៈ​កម្មវិធី ”Samsung Love and Care’’ ។ ក្រុមហ៊ុន​សាម​សុង មិន​ត្រឹមតែ​ផ្ដល់​ភាពងាយស្រួល​និង​ផាសុកភាព​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​តាមរយៈ​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​នៃ​ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​បុគ្គលិក​របស់​សាម​សុង និង​សិស្សានុសិស្ស​របស់​យើង​ផងដែរ​»​។​


 
​លោក​ក៏បាន​បន្ថែមទៀតថា​៖  «​បុគ្គលិក​របស់​ក្រុមហ៊ុន​សាម​សុង ត្រូវ​បានទទួល​រាក់ទាក់​ដោយ​សេចក្ដី​គោរព​ស្រឡាញ់​ពី​សិស្សានុសិស្ស​»​។ 
 
​ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា​មាន សូ​នី​តា ដែល​តំណាង​ឲ្យ​ផលិតផល​សាម​សុង បាន​ស្ម័គ្រចិត្ត និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ជា​កម្លាំងចិត្ត និង​គំនិត​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ផងដែរ​។ 
 
​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​បញ្ជាក់ថា «​នាង​ខ្ញុំ​ពិត​ជាមាន​សេចក្ដីរំភើប ដែល​បាន​មកដល់​ទីនេះ និង​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​។ សាម​សុង​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដើម្បី​លើកកម្ពស់​ការរស់នៅ របស់​សិស្សានុសិស្ស ហើយ​សម្រាប់​សកម្មភាព​នេះ នាង​ខ្ញុំ​មាន​មោទនភាព​ក្នុងការ​ធ្វើជា​តារា​តំណាង​ឲ្យ​សាម​សុង​។​»


 
​បន្ថែម ពីនេះ កញ្ញា​មាន សូ​នី​តា បាន​បញ្ជាក់ថា «​នាង​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដែល​បាន​ក្លាយជា​សមាជិក​មួយ​របស់​គ្រួសារ​សាម​សុង​។ ហើយ​ថ្ងៃនេះ​គឺ​ពិតជា​ផ្តល់នូវ​ភាព​រំភើប​រីករាយ​ដល់​នាង​ខ្ញុំ​ដែល​បានមក​ចូលរួម​និង​ចែក​សម្ភារៈ​សិ​ស្សា​ជូន​ដល់​ប្អូនៗ​កុមារ​ទាំងអស់​នា​ព្រឹក​នេះ​។​


 
​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ត្រូវបាន​បញ្ចប់ ហើយ​កុមារ​និង បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​បាន​លាគ្នា ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ​ដោយបាន​និយាយ​ពាក្យ​ថា «​ជួបគ្នា​ម្តងទៀត​!»៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com